ក្រសួង​សាធារណការ​លើក​ប្រធានបទ សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត អបអរ​ទិវា​សិទ្ធិ​នារី ៨ មីនា

សង្គម​និង​សេដ្ឋកិច្ច

ទិវាសិទ្ធិនារី ៨ មីនា ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​​នឹង​រៀបចំំ​ឡើង​ក្រោមប្រធានបទ សមភាព​យេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវកុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យ​ដឹង​ថា ក្នុងថ្ងៃទិវា​សិទ្ធិនារី ៨ មីនា ឆ្នាំ​២០២២​នេះ ក្រសួងសារធារណការនិងដឹកជញ្ជូននឹង​ប្រារព្ធពិធីឡើងក្រោមប្រធានបទ សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត។

ទិវាសិទ្ធិ​នារីអន្តរជាតិ ៨ មីនា គឺ​ជា​ថ្ងៃ​ដ៏​មាន​សារៈ​សំខាន់​មួយ​​ ដែល​បាន​បង្ហាញ​ពី​ប្រវត្តិ​ដ៏​អង់​អាច​របស់​ស្ត្រីនៅ​លើ​ពិភព​លោក​។ ​​ទិវានេះរំលឹកដល់ស្រ្តីគ្រប់រូប ដែលខិតខំតស៊ូទាមទារនៅការរើសអើងពីសង្គមដូចជា ព្រំដែនជាតិនិង​ដោយ​ជាតិពន្ធខុសគ្នា ដោយភាពខុសគ្នាខាងភាសា វប្បធម៌ សេដ្ឋកិច្ច និងនយោបាយដើម្បីទទួលបាននៅ សមភាព យុត្តិធម៌ សន្តិភាព និង អភិវឌ្ឍន៍។

បើ​តាម​លោកជំំទាវ ដើម្បីសម្រេចបាននៅសមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគតលុះត្រាតែមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់។

លោកជំទាវ​បានបន្តទៀតថា ការទទួលបានសមភាពយេនឌ័រពិតប្រាកដ គឺនៅពេលដែលស្ដ្រីគ្រប់រូបត្រូវបានផ្ដល់ឱកាសនិងអំណាចក្នុងការចូលរួមដើម្បីកសាង​អនាគតប្រទេសកម្ពុជា។

ក្រសួងសារធារណការនិងដឹកជញ្ជូន តែងតែ​ប្រារព្ធពិធីសិទ្ធិនារី​អន្តរជាតិ ៨ មីនា រៀងរាល់ឆ្នាំ ព្រមទាំងបានលើកកម្ពស់ស្រ្តីពីមួយឆ្នាំទៅមួយឆ្នាំ តាម​រយៈ​ការ​រៀបចំដាក់ចេញនៅគោលនយោបាយនិងផែនការសកម្មភាពគ្រប់ជ្រុងជ្រោយនៅក្នុងការគាំពារលើកកម្ពស់ស្រ្តី ការអនុវត្តនៅគោលនយោបាយប្រកប​ដោយតម្លាភាពនិងសុក្រឹតភាព និង​ការតាមដានការអនុវត្តនៅគោលនយោបាយប្រកបដោយប្រសិទ្ធភាពខ្ពស់៕