លោក ហេង ឡុង និងភរិយា សូមអបអរសាទរ ឧកញ៉ា តាំង ផេងប៉ោ ដែលទទួលគោរមងារជា “អ្នកឧកញ៉ា”

ជុំវិញ​ឧកញ៉ា

លោក ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា សូមចូលរួមអបអរសាទរ និងជូនពរដល់ឧកញ៉ា តាំង ផេងប៉ោ ដែលត្រូវបានសម្តចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា “អ្នកឧកញ៉ា” ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសំណេរចូលរួមអបអរសាទរ និងជូនពរនោះ លោក ហេង ឡុង បានរៀបរាប់ថា៖ លោកពិតជា មានសេចក្តីសោមនស្សរីករាយ និងសូមគោរពបួងសួងជូនពរជ័យ សិរីមង្គល ប្រាជ្ញាឈ្លាសវៃ វិបុលសុខមហាប្រសើរថ្លៃថ្លាគ្រប់ប្រការ ជូនចំពោះអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន ជន្មាយុយឺនយូរ និងទទួលបានជោគជ័យ រីកចម្រើ រុងរឿង ជានិច្ចនិរន្តរ៍។

អ្នកឧកញ៉ា តាំង ផេងប៉ោ គឺជាអ្នកជំនួញជើងចាស់មួយរូបដ៏ឆ្នើម និងមានឥទ្ធិពល ដែលស្ថិតក្នុងចំណោមអ្នកជំនួញគ្រាក់ៗនៅកម្ពុជា។ អ្នកឧកញ៉ា ក៏ជាម្ចាស់ក្រុមហ៊ុន តាំង ប៉ោផេង ខូអិលធីឌី ដែលជាក្រុមហ៊ុនចែកចាយនូវថ្នាំលាប Dulux ថែមទៀតផង៕