មិនសរសើរមិនបាន! កូនប្រសារស្រីសម្តេចក្រឡាហោម ស ខេង ដឹកនាំក្រុមការងារធ្វើសមាធិនៅវត្តគល់ទទឹង

សង្គម​និង​សេដ្ឋកិច្ច

កូនប្រសារសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឧត្តមភរិយាលោក ស សុខា លោកជំទាវ កែ សួន សុភី នៅថ្ងៃអង្គារ៍ ទី១៥ ខែមីនា បានដឹកនាំនិងក្រុមការងារមកធ្វើសមាធិ នៅវត្តនិគ្រោធវ័ន«គល់ទទឹង»។ នេះបើតាមការឲ្យដឹងតាមរយៈទំព័រហ្វេសបុករបស់ព្រះអង្គ គូ សុភាព ដែលជាធម្មវាគ្មិនដ៏ល្បីនៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួររម្លឹកផងដែរថា សមាធិ គឺ​ជា​ការ​តាំង​ចិត្ត​មាំ​ក្នុង​អារម្មណ៍​តែ​មួយ ឬ​ ការ​ដឹង​ច្បាស់​នូវ​អារម្មណ៍​នោះៗ ដោយ​សច្ចភាព​ មិន​បណ្តោយ​ឲ្យ​ចិត្ត​ត្រាច់​ចរ​ ទៅ​រក​អារម្មណ៍​ផ្សេងៗ។ ជាង​២០​ឆ្នាំ​ចុងក្រោយ​នេះមក សមាធិ បាន​ទទួល​ការ​ស្វាគមន៍​ពី​សំណាក់​ពិភពវេជ្ជសាស្ត្រ​និង​វិទ្យាសាស្ត្រ។

សមាធិ មាន​គុណប្រយោជន៍​ច្រើនណាស់​សម្រាប់​សុខភាព ប្រសិន​​យើង​អនុវត្ត​ធ្វើ​ជា​ប្រចាំ​ រៀង​រាល់​ថ្ងៃ ពី១០​ ទៅ​៣០​នាទី​ម្តង និង​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ធ្វើសមាធិ អាច​ពន្យឺត​ភាព​ចាស់ទ្រុឌទ្រោម​នៃ​ខួរក្បាល និង​ជួយ​ឱ្យ​ខួរក្បាល​មាន​សមត្ថភាព​ប្រសើរ​ឡើង ព្រមទាំង​អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​បាន​ទៀត កាត់​បន្ថយ​អារម្មណ៍​ឡើង​ស្ត្រេស និង​សម្រួល​ដំណេក។

សកម្មភាពនៃការដឹកនាំខ្លួន និងក្រុមការងារឲ្យស្ថិតក្នុងព្រះរតនត្រៃរបស់លោកជំទាវ កែ សួនសុភី គឺបង្ហាញពីកាយវិការស្រឡាញ់គោរព និងផ្តល់តម្លៃខ្លាំងលើគតិអប់រំរបស់ពុទ្ធសាសនា ខណៈដែលលោកជំទាវក៏ជាពុទ្ធសាសនូបត្ថម្ភដ៏ឆ្នើមមួយរូបបានចូលរួមបរិច្ចាគធនធានជាទឹកប្រាក់រាប់ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុ ចាន់ សុជន ព្រះគ្រូចៅអធិការវត្តប្រាសាទស្រះកណ្តាល នៅក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីកែប្រែសាងសង់វត្តនេះឡើងឲ្យក្លាយជាទីគួរឲ្យចាប់អារម្មណ៍បំផុត។

លើសពីនេះ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានក្លិបកីឡាបាល់ទាត់ វិសាខា ក៏បាននាំមកនូវស៊ីម៉ង់ ២២តោន អង្ករ២តោន សាដក ១៦៧កញ្ចប់ ព្រមទាំងទេយ្យទានមួយចំនួនទៀត ដើម្បីទុកប្រគេនព្រះសង្ឃវត្តនិគ្រោធវ័ន«គល់ទទឹង» ក្នុងថ្ងៃខួបកំណើតលោកជំទាវ ញ៉ែម សាខន ស ខេង គម្រប់ ៦៦ ឈានចូល ៦៧ឆ្នាំ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ៕