រដ្ឋកាត់ដីកោះក្រោយវត្ត​ចំបា៉នៅ​ខណ្ឌ​ច្បារអំពៅ​ ឲ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍ

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈលិខិតលេខ ៥៦ សជណ ចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុន ៣ អិលអិមធី អ៊ិនវេសម៉ិន ឯ.ក ធ្វើការអភិវឌ្ឍលើដីកោះក្រោយវត្តចំប៉ា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ជ្រោ​យអំពិល សង្កាត់​ក្បាល​កោះ ខណ្ឌ​ច្បារអំពៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាជ្ញាធរ​ក៏​​ណែនាំ​ឱ្យប្រជាជន​ឈប់​សាងសង់ និងទន្រ្ទានកាន់កាប់ដីកោះនោះទៀត ដើម្បី​ចៀសវាង​ប្រឈម​មុខ​ផ្លូវ​ច្បាប់។

ទីតាំងកោះក្នុង​គម្រោងអភិវឌ្ឍ

តាម​រយៈ​អាជ្ញាធរ​ខណ្ឌច្បារអំពៅ បាន​ចេញសេចក្តី​ជូនដំណឹង​ស្តីពីការទប់ស្កាត់ការសាងសង់សំណង់មិនរៀបរយ ការចាក់ដី ឬខ្សាច់ និងការទន្ទ្រានកាន់កាប់ដីកោះ ក្រោយ​​រដ្ឋាភិបាល​សម្រេច​ប្រគល់​​ឲ្យ​​ក្រុមហ៊ុន​ឯកជន​ដើម្បី​អភិវឌ្ឍ។

អាជ្ញាធរ​ក៏​ប្រកាស​ដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ ចូលរួមជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងក្រុមការងារចុះសិក្សា និងវាស់វែងនៅលើទីតាំងដីជាក់ស្តែង ដើម្បី​ដោះស្រាយចៀសវាង​​បាត់បង់ផល​ប្រយោជន៍ផ្សេងៗ ដោយ​យកឯកសារពាក់ព័ន្ធការកាន់កាប់ដីមកបង្ហាញក្រុមការងារនៅទីតាំងទីលានកីឡា ក្រោយវត្តចំប៉ា ចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។