ប្រេសិតពិសេសរបស់អាស៊ាន ចេញដំណើរ​ទៅកាន់​មីយ៉ាន់​​ម៉ា ដើម្បី​ជួប​ជាមួយ​នឹងភាគី​​ពាក់ព័ន្ធ និងផ្តល់​ជំនួយ​​មនុស្ស​ធម៌

សង្គម​និង​សេដ្ឋកិច្ច

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិកម្ពុជា បានដឹក​នាំគណៈ​ប្រតិភូ​​ចាក​ចេញពីកម្ពុជានៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ដើម្បីទៅ​បំពេញទស្សន​កិច្ចការងារលើកដំបូង នៅប្រទេស​មីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេស​ប្រធានអាស៊ាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសមៈ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រេសិត​ពិសេសរបស់អាស៊ាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ចេញដំណើរ​​ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃនេះ គឺ ដើម្បីស្វះសែ្វង​រកវិធី​សម្រប​សម្រួល​​សភាពការជាមួយនឹងភាគីពាក់ព័ន្ធនានា និងផ្តល់​ជំនួយ​មនុស្ស​ធម៌។

គួរបញ្ជាក់ថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិកម្ពុជា នឹងដឹក​នាំគណៈប្រតិភូចាកចេញពីកម្ពុជានៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ដើម្បីទៅ​បំពេញទស្សន​កិច្ចការងារលើកដំបូង នៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេស​ប្រធានអាស៊ាន។

ទស្សនកិច្ចនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដែលធ្វើ​ឡើងតបតាមការអញ្ជើញ​របស់ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បន្ទាប់ពីមេដឹកនាំ​ប្រទេសនេះ គឺលោក មីន អោងឡាំង បានយល់ព្រមឱ្យមានការ​សម្របសម្រួល​មួយចំនួន។

អញ្ជើញអមដំណើរ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួមមាន លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្ដី​ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការ​អាស៊ាន, លោក លី យ៉ាម មីង នាយកប្រតិ​បត្តិនៃមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយ​មនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងមន្រ្ដីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល​មួយចំនួន ព្រមទំាងបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ាន និង AHA Centre ផងដែរ៕