ប្រែពីអ្នកលក់បន្លែ ត្រី សាច់តាមសំយាបផ្ទះ ទៅជាម្ចាស់ក្រុមហ៊ុនតម្លៃ​រាប់ម៉ឺន​ដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមួយដែលគេដឹងថាជាក្រុមហ៊ុនរបស់អ្នកស្រីស៊ូ សោភា បាន​បើកសម្ពោធ​ជា​ផ្លូវការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកស្រី ស៊ូ សោភា ជា​អ្នក​ជំនួញ​ដែល​បាន​ចាប់មុខរបរតូចតាចរហូតក្លាយជាម្ចាស់ក្រុមហ៊ុន​ ដែលមាន​តម្លៃ​ទុន​វិនិយោគ​រាប់​ម៉ឺន​ដុល្លារ។

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ ក្រុមហ៊ុន ផ្សារធម្មជាតិ ២៤ របស់អ្នកស្រីស៊ូ សោភា បានបើកដំណើរការជាផ្លូវការដែលមានការចូលរួមពីឧកញ៉ា អ្នកឧកញ៉ាជាច្រើនរូប ក្នុងនោះក៏មានការចូលរួមពីលោកជំទាវ ហ៊ុន ស៊ីណាតផងដែរ។

មុននឹងប្រែក្លាយលោកស្រី ស៊ូ សោភាពីអ្នកលក់ផ្លែឈើ បន្លែ ត្រីសាច់តាមសំយាបផ្ទះគេ គឺលោកស្រីបានបញ្ជាក់ប្រាប់ថា ការលក់របស់លោកស្រីគឺផ្សាភ្ជាប់នឹងការស្រឡាញ់ ចូលចិត្ត រស់រាយរាក់ទាក់ដាក់អតិថិជន រហូតមានការគាំទ្រខ្លាំងធ្វើឲ្យលោកស្រីមានដើមទុនឈានដល់ការជួលតូបតូចមួយដើម្បីលក់។

​បើ​តាម​អ្នក​ជំនួញ​ស្រ្តី​វ័យ​ក្មេង​រូប​នេះ ការ​លក់​មាន​ទាំងក្នុងទីតាំងផ្ទាល់ព្រមទាំងលក់តាមបណ្ដាញអនឡាញផងដែរ​។ បន្ទាប់​ពី​មាន​សមត្ថភាពជួលផ្ទះមួយល្វែងដើម្បីដាក់លក់ផលិតធម្មជាតិមានដូចជា បន្លែ ត្រីសាច់ជាដើម ព្រមទាំងមានលក់ផលិតផលថែរក្សារសម្រស់ផងដែរ ឥឡូវនេះលោកស្រីបានដើរមកដល់កន្លែងមួយជាទីមោទនគឺលោកស្រីអាចបើកក្រុមហ៊ុនផ្ទាល់ ដែល​ចំណាយដើមទុនប្រមាណជាងសាមសិបម៉ឺនដុល្លារ។

ក្នុងការលក់លោកស្រីបានបញ្ជាក់ប្រាប់ថា លោកស្រីលក់មិនបានសម្លឹងលើផលចំណេញច្រើនពេកទេ គឺតែងតែគិតជានិច្ចលើផលប្រយោជន៍ស្មើគ្នារវាងអ្នកទិញនិងអ្នកលក់ ព្រមទាំងគុណភាពនៃផលិតផលធម្មជាតិជូនដល់អតិថិជន​។

លោកស្រីបានបញ្ជាក់ផងដែរថា នៅពេលឆាប់ៗនេះលោកស្រីនឹងជ្រើសរើសតំណាងចែកចាយ២៥ខេត្តក្រុងទៅលើផលិតផលថែរក្សា​សម្រស់ដែលនាំចូលមកពីប្រទេសកូរ៉េ៕