សម្តេច ហ៊ុន សែន៖ ស្នើកូរ៉េជួយផ្ទេរចំណេះ និងពង្រឹងបច្ចេកទេសដល់គ្រូពេទ្យកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានលើកឡើកឡើងថា យើងមានមន្ទីរពេទ្យល្អ សម្ភារៈល្អ ប៉ុន្តែគ្រូពេទ្យកម្ពុជា ត្រូវតែទាមទារពង្រឹងសមត្ថភាពលើផ្នែកបច្ចេកទេសបន្ថែម។ ក្នុងន័យនេះ សម្តេច បានស្នើទៅកូរ៉េជួយផ្ទេរចំណេះ និងពង្រឹងបច្ចេកទេសពេទ្យដល់គ្រូពេទ្យកម្ពុជាបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការថ្លែងបែបនេះរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើង ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង កាលថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២។

សម្តេចថ្លែងថា៖ «ខណៈពិភពលោកបច្ចុប្បន្ននេះ មានការជឿនលឿនខ្លាំងណាស់ ហើយការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាឌីជីថលលើបច្ចេកទេសពេទ្យក៏កំពុងមានការរីកចំរើនដែរ។ ហេតុនេះ ខ្ញុំសូមអំពាវនាវចំពោះគ្រូពេទកម្ពុជាទាំងអស់ ត្រូវពង្រឹងនូវសមត្ថភាពរបស់ខ្លួន តាមរយៈការសិក្សាបន្ថែម ហើយតាមរយៈការពង្រឹងនៅសមត្ថភាពដែលបានមកពីបទពិសោធន៍ ឬក៏ការរៀនប្រចាំថ្ងៃរបស់យើង។ហើយខ្ញុំក៏សូមស្នើឲ្យ កូរ៉ែជួយបណ្តុះបណ្តាល ផ្ទេរចំណេះដឹង ទាំងសិលធម៌ និងបច្ចេកទេសពេទ្យជូនដល់ក្រុមគ្រូពេទ្យកម្ពុជា ឲ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីបំពេញតម្រូវការព្យាបាលនៅក្នុងប្រទេសកម្ពុជា»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ កម្ពុជា-កូរ៉េ បានដាក់ឲ្យប្រើប្រាស់អគារព្យាបាលត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង តម្លៃ៨លានដុល្លារ ក្រោមជំនួយរបស់សាធារណរដ្ឋកូរ៉េ។

អាគារនេះ កូរ៉េមិនត្រឹមតែជួយក្នុងការសាងសង់ប៉ុណ្ណោះទេ ថែមទាំងជួយផ្នែកបច្ចេកទេស និងវិជ្ជាសាស្ត្រដល់មន្ទីរពេទ្យនេះផងដែរ។

យ៉ាងណា នាឪកាសសម្ពោធនេះដែរ ភាគីកូរ៉េ បានប្តេជ្ញាថា នឹងខិតខំផ្ទេរបច្ចេកទេសដែលកូរ៉េមាន ដល់ក្រុមគ្រូពេទ្យកម្ពុជាឱ្យអស់ពីលទ្ធភាពផងដែរ៕
អត្ថបទ៖ រង្សី