បញ្ចៀស​ចរាចរ​​រង្វង់​មូលចោមចៅ ត្រៀម​សម្ពោធ​ស្ពាន​អាកាស​និង​ផ្លូវក្រោមដី

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា ធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះ​យានជំនិះ​គ្រប់​ប្រភេទ ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៣ ចាប់ពីផ្លូវ ៣០ម៉ែត្រ (ផ្លូវបុរីសន្តិភាព) នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដើម្បីរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ប៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕