ស្រ្តីវ័យក្មេងមានងារឧកញ៉ាម្នាក់ សម្ពោធក្រុមហ៊ុនអចលនទ្រព្យថ្មីនៅខេត្តសៀមរាប

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធីវើលដ៏ ឯ.ក ត្រូវបានសម្ពោធជាផ្លូវការ និងដាក់ឲ្យប្រើប្រាស់ការិយាល័យលក់ និង សាលប្រជុំ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមានលោក ទៀ សីហា អភិបាលខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ទៀ សីហា បានលើកឡើងថា ពិធីសម្ពោធដាក់ឲ្យដំណើរការក្រុមហ៊ុន ប្រ៊ីលានស៊ីធី វើលដ៍ ឯ.ក គឺជាមូលដ្ឋាន សម្រាប់ធ្វើការវាយតម្លៃឲ្យឃើញពីការរីកចម្រើនថ្មីៗ ថែមទៀតក្នុងខេត្តសៀមរាប ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ។

លោកគូសបញ្ជាក់ថា រយៈពេលជិត២ឆ្នាំ ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែង យកនូវអស់នូវកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីរួមគ្នាធ្វើយ៉ាងណា កាត់ផ្ដាច់នូវការចម្លង ជំងឺដ៏កាច់សាហាវនេះចូលទៅក្នុងសហគមន៍។ តាមរយៈ ការរីករាលដាលនៃជំងឺនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ច ជាសកល នៅកម្ពុជា ពិសេសខេត្តសៀមរាប ដែលមានវិស័យទេសចរណ៍ជាវិស័យចម្បងរបស់ខេត្ត។ សក្ខីភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៨ខ្សែ ប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណៈ និង កែលម្អស្ទឹងសៀមរាប ក្នុងក្រុងសៀមរាបគឺជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីមួយមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្រាប់ខេត្តសៀមរាប ដែលមកដល់ពេលនេះយើងបានសម្រេច នៃការសាងសង់ផ្លូវបាន១០០% ហើយគ្រោងនឹងធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។

ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនាពេលនេះ លោកជំទាវឧកញ៉ា ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុនប្រ៊ីលាន ស៊ីធីវើលដ៏ បានឲ្យដឹងថា ក្រុមហ៊ុនបានកំពង់ខិតខំកសាងទំនុកចិត្ត ជឿជាក់ពីអតិថិជន ដើមី្បលើកកម្ពស់ជីវភាពរស់នៅពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមដំបូលសន្តិភាព នៃកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាព នៃកម្ពុជា ។

លោកជំទាវបានបញ្ជាក់ផងដែរ ពីគោលការណ៍របស់ក្រុមហ៊ុន ដែលបានផ្តល់ការងារដល់ បុគ្គលិក ចំនួន ២ពាន់នាក់។

សូមបញ្ជាក់ផងដែរថា ការិយាល័យលក់ និង សាលប្រជុំ ដែលមានចំណុះមនុស្ស ១ពាន់នាក់ ស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ៕