ឧកញ៉ា សឿ សុវណ្ណ បង្ហើបប្រាប់ ៣ ជំនាញដែលនៅសាលាពុំបានបង្រៀន ទុក​ជាការ​ពិចារណា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សឿ សុវណ្ណ ដែលជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ  ឃុន  សឿ  គ្រុប បានបង្ហើបប្រាប់​មុខ​​ជំនាញ ៣ ដែលនៅសាលាពុំបានបង្រៀន ដើម្បីចែករំលែក​ជាការត្រិះរិះពិចារណា។ ជំនាញ​ទាំង ៣ ដែលអ្នក​ជំនួញ​មាន​ងារ​ជា​ឧកញ៉ា​រូប​នេះ​លើកយក​មក​ណែនាំ​ ហើយ​ដែល​សាលា​មិនដែល​បង្រៀននោះ​គឺមាន៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. ធ្វើជាសហគ្រិន និងធ្វើជំនួញខ្លួនឯង

២. រកលុយ និងគ្រប់គ្រងលុយ

៣. ដោះស្រាយបញ្ហាអោយល្អមកវិញ នៅពេលដែលយើងបរាជ័យជំនួញ

ឧកញ៉ាសឿ សុវណ្ណ បានផ្តល់​ដំបូន្មាន​កុំ​ផ្តោតតែ​ការងារ​ប្រាក់​ខែ​មួយ​មុខ គួរ​ចូរធ្វើការបណ្តើរ ចាប់ផ្តើមធ្វើជំនួញបណ្តើរ ប្រសិនបើថ្ងៃអនាគតចង់ក្លាយជាអ្នកជំនួញ ដោយ​ត្រូវ​ចាប់ផ្តើមពីតូច​ទៅ។

ឧកញ៉ា សឿ សុវណ្ណគឺជាអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះម្នាក់ ដោយលោកមានក្រុមហ៊ុនជាច្រើននៅក្នុងដៃដូចជាក្រុមហ៊ុន អចលនទ្រព្យ  ឃុន សឿ  រៀលធី  ដែលរកស៊ីលើគម្រោងឡូតិ៍ និង ផ្ទះល្វែងឃុនសឿគ្រុបខូអិលធីឌី និងក្រុមហ៊ុនសាងសង់ យូនីប៊ីលខនស្ត្រាក់សិន ដែល​ទទួល​ម៉ៅការសាងសង់​គម្រោងអគារ រួមទាំងមានមុខជំនួញជាច្រើនទៀត។ ក្រៅពីពូកែ​ខាង​ធ្វើ​ជំនួញ ឧកញ៉ាក៏ជាថ្នាក់ដឹកនាំម្នាក់ដែលមានជំនាញគ្រប់គ្រងមនុស្ស​ដ៏​ពូកែ​ផង​ដែរ។

គួរ​បញ្ជាក់ថា ឧកញ៉ាសឿ សុវណ្ណ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជាឧកញ៉ា កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១៕