ម៉ូតូកង់ ៤ នៅក្រុមហ៊ុន Jet’s Auto Cambodia ឧកញ៉ា ស្រី ចាន់ថន កំពុងត្រូវចិត្តអ្នកនិយមជិះផ្លូវ Off-Road

ជុំវិញ​ឧកញ៉ា

ម៉ូតូកង់៤ បានក្លាយជាជម្រើសថ្មី សម្រាប់ប្រជាជនកម្ពុជា អ្នកដែលចង់ទទួលបានបទពិសោធន៍ថ្មី នៃការអង្គុយបើកបរម៉ូតូកង់ ៤ ដូចរថយន្ត ប៉ុន្តែបញ្ជាកាច់ចង្កូតដូចទៅនឹងម៉ូតូ។ ម៉ូតូកង់ ៤ ស៊េរីឆ្នាំ2022 ដ៏ទំនើប កាលីបទាន់សម័យ ស័ក្តិសមសម្រាប់មនុស្សគ្រប់វ័យ នាំចូលដោយក្រុមហ៊ុន Jet’s Auto Cambodia របស់ ឧកញ៉ា ស្រី ចាន់ថន កំពុងមានការពេញនិយមខ្លាំងណាស់សម្រាប់អ្នកនិយមចូលចិត្តជិះម៉ូតូបែបផ្សងព្រេង លក្ខណៈ Off-Road ផ្លូវភ្នំ ផ្លូវខ្សាច់ ជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខាងក្រោមនេះ គឺជាលក្ខណៈពិសេសរបស់ម៉ូតូកង់ ៤ ដ៏ទំនើបចុងក្រោយគេ ដែលកំពុងលក់ដាច់ខ្លាំងបំផុត៖  

ម៉ូតូ​ស៊េរី Cforce ​គឺ​ជា​សេរី​ចុងក្រោយ ផលិត​ដោយ​ក្រុមហ៊ុន CFMoto ដោយ​មាន​ប្រព័ន្ធ​ដំណើរ​ការ​ដោយ​ម៉ាស៊ីន V-Twin មានប្រភេទកម្លាំងម៉ាស៊ីន ចាប់ពី 625cc ដល់ 800cc។ Cforce មាន​រូបរាង​ធំ​ ខ្ពស់​បំផុត និង​ធ្ងន់​ហាប់ណែនល្អជាងស៊េរីមុនៗ។ គ្រប់​សម្ភារៈ​ដែល​បំពាក់​លើ​តួខ្លួន​យានយន្ត​ប្រភេទ​នេះទៀតសោត ​​សុទ្ធតែ​​សេរី​ទំនើប ​ទាំងម៉ាស៊ីន ​ចង្កៀង​មុខក្រោយ ប្រព័ន្ធប៉ូម​ កង់ និងគ្រឿងបង្គុំផ្សេងៗទៀត​ជាដើម។

ដោយឡែក សម្រាប់ម៉ូតូកង់ ៤ មួយប្រភេទទៀត ដែលកំពុងដាក់លក់នៅក្រុមហ៊ុន Jet’s Auto Cambodia ដែរ គឺម៉ូឌែល Uforce  ស៊េរីឆ្នាំ 2022 ។ Uforce មានកម្លាំងម៉ាស៊ីនចាប់ពីទំហំ 450cc រហូតដល់ 1000cc។ ម៉ូតូ Uforce ដើរ​ដោយ​ប្រព័ន្ធ​ម៉ាស៊ីន V-Twin, 4-STROKE, SOHC និង 8-VALVE ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីនធំបំផុត ដល់ 1000cc។

Uforce ស៊េរីឆ្នាំ 2022 ​ អាចផ្ទុក​សាំង​បាន​មួយ​ពេញ​​ប្រហែល ៣០ លីត្រ។ ចង្កូត​របស់ Uforce ​ដំណើរការ​ដោយ​ប្រព័ន្ធ​អេឡិចត្រូនិក ហើយ​កង់​ទាំង ៤ គ្រាប់​របស់​វា គឺ​មាន​ទំហំ​ធំ​ល្មម បំពាក់​ជាមួយ​បន្ទះ​អាលុយមីញ៉ូម​ទំហំ ១៤ អ៊ីញ​។

ចំពោះតម្លៃលក់របស់ម៉ូតូកង់ ៤ ដ៏ទំនើប ទាន់សម័យ ទាំង ២ម៉ូឌែល ខាងលើ ដែលកំពុងដាក់លក់នៅក្រុមហ៊ុន Jet’s Auto Cambodia មានតម្លៃខុសគ្នា ទៅតាមទំហំកម្លាំងម៉ាស៊ីន និងម៉ូឌែលនីមួយៗ ។ សម្រាប់ម៉ូឌែល Cforce 1000cc  ស៊េរីឆ្នាំ 2022 មានតម្លៃចាប់ពី19500$ (pre-order) និងម៉ូឌែល Uforce កម្លាំង 800cc ស៊េរីឆ្នាំ 2022 មានតម្លៃចាប់ពី 16500$។ ក្រៅពីម៉ូតូកង់ ៤ ទាំង ២ម៉ូឌែលខាងលើ នៅ Jet’’s Auto Cambodia ក៏មានម៉ូតូកង់ ៤ ប្រភេទ Zforce កម្លាំង 1000cc ផងដែរ។

បច្ចុប្បន្ន Jet’s Auto Cambodia កំពុងមានប្រូម៉ូសិនពិសេសជូនអតិថិជន ក៏ដូចជាមានការធានាគុណភាព មានពន្ធនាំចូលត្រឹមត្រូវ អាចធ្វើស្លាកលេខបានថែមទៀតផង។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ អតិថិជនក៏អាចទិញម៉ូតូកង់ ៤ខាងលើ ដោយបង់រំលស់ផ្ទាល់ ជាមួយក្រុមហ៊ុន បានផងដែរ។

លេខទូរស័ព្ទទំនាក់ទំនង និងសាកសួរព័ត៌មានបន្ថែម៖ 031 333 7787 /078 876 969 / 011 999 597 ឬអាស័យដ្ឋាន៖ ផ្លូវ មេគង្គ (មាត់ទន្លេ) ភូមិ២ សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ៕