៣ ខែ​ដើម​ឆ្នាំ ២០២២ កម្ពុជា​នាំ​​ចេញ​កសិផល​​មាន​តម្លៃ​ជាង ១២០០ លាន​ដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២នេះ ការនាំចេញផលិតផល​កសិកម្ម​កម្ពុជា​ទៅ​លក់​នៅ​ក្រៅប្រទេសមានបរិមាណសរុប ៣ ៤៣៤ ០៧០,៦៣តោន កើនឡើង​ជាង ១១% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍​របស់​​អគ្គនាយកដ្ឋានកសិកម្ម​បាន​ឲ្យ​ដឹង​ថា កសិផលសំខាន់ៗ​ដែល​នាំចេញ​គឺ​មាន​អង្ករមានចំនួន ១៧០ ៥៣៩តោន កើនឡើងជាង ១០%។

ដោយ​ឡែក​ការនាំចេញស្រូវក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២ មាន​ចំនួន ១ ៣៩០ ១៨១តោន ទៅកាន់ប្រទេស វៀតណាម​មានការកើនឡើងចំនួន ១៦៨ ៥៣៦តោន (១៣,៨០%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលមានចំនួន ១ ២២១ ៦៤៥តោន។

ក្រៅ​ពី​ស្រូវ-អង្ករ ការនាំចេញផលិតផល​កសិកម្មផ្សេង​ទៀត​មានចំនួន ២ ៣៥៤ ៩០៦,៦៣តោន កើនឡើងចំនួន ៧៧ ៧៣៤,៧១តោន ស្មើនឹង ៣,៤១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួន ២ ២៧៧ ១៧១,៩២តោន។

បើ​តាម​ការប៉ាន់ស្មានតម្លៃនៃការនាំចេញកសិផលក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ១ ២៦៨ ៥៩៣ ៧៨០,៧៣ដុល្លារអាមេរិក ដែលក្នុងនោះការនាំចេញអង្ករមានចំនួន ១៤៥ ៨១០ ៨៤៥ដុល្លារអាមេរិក ការនាំចេញស្រូវមានចំនួន ២៤៨ ៨៤២ ៣៩៩ដុល្លារអាមេរិក ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ៨៧៣ ៩៤០ ៥៣៦,៧៣​ដុល្លារអាមេរិក៕