ប្រធានសមាគមនឧកញ៉ាកម្ពុជា អ្នកឧកញ៉ា លី យ៉ុងផាត់ ទទួលសញ្ញាបត្រ “បណ្ឌិតកិត្តិយស” ពីសាកលវិទ្យាល័យ BANGKOKTHONBURI ប្រទេសថៃ

ជុំវិញ​ឧកញ៉ា

នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នេះ ប្រធានសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា លី យ៉ុងផាត់ ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ BANGKOKTHONBURI UNIVERSITY នៅប្រទេសថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សញ្ញាបត្របណ្ឌិតកិត្តិយសដ៏មានតម្លៃ ដែលគណៈគ្រប់គ្រងសាកលវិទ្យាល័យ BANGKOKTHONBURI ផ្ដល់ជូនដោយផ្ទាល់ ជូនប្រធានសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា លី យ៉ុងផាត់ នាពេលនេះ ពិតជាមានអត្ថន័យ និងកិត្តិយសមិនអាចកាត់ថ្លៃបាន។ ទន្ទឹមគ្នានោះ ថ្នាក់ដឹកនាំ និងសមាជិកទាំងអស់នៃ សមាគនឧកញ៉ាកម្ពុជា ក៏បានចូលរួមអបអរសាទរ និងបង្ហាញក្ដីរំភើបជូន អ្នកឧញ៉ាប្រធាន ផងដែរ។

សាកលវិទ្យាល័យ Bangkokthonburi គឺជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីឈ្មោះមួយ ស្ថិតនៅទីក្រុងបាងកក និងបានបង្កើតឡើងជិតអស់រយៈពេល ២០ឆ្នាំមកហើយ ពោលគឺតាំងឆ្នាំ ២០២២ មកម្ល៉េះ។ ស្ថាប័នអបរំជំនាញមួយនេះ មានមហាវិទ្យាល័យអប់រំ និងបណ្ដុះបណ្ដាលនិស្សិតតាំងពីកម្រិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ច្បាប់ វិទ្យាសាស្ត្រនយោបាយ និងវិទ្យាសាស្រ្តអប់រំ៕