ទទួល​ទុន​ ៣ លានដុល្លារ​ទៀត ​វិនិយោគ​លើ​គម្រោង​សាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ​នៅ​តាខ្មៅ​

សង្គម​និង​សេដ្ឋកិច្ច

តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិ «តេជោ»បានប្រកាស​ពី​ការ​លក់​មូលបត្របំណុលតម្លៃ៣លានដុល្លារ ឲ្យក្រុមហ៊ុន Medtecs International Corporation Limited (Medtecs) ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ប្រកាស​វិនិយោគ​នេះ​បាន​ធ្វើ​ឡើង​រវាង​អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងលោក Clement Yang ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល រួមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន Medtecs និងតំណាងមកពីក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC)។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន CAIC បានបញ្ជាក់ថា ថវិកាដែលបានមកពីការវិនិយោគ លើសញ្ញាបណ្ណមានបុគ្គលធានានេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ។

ក្រោយ​ការ​ប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ឲ្យជួយទិញសញ្ញាបណ្ណ (មូលបត្របំណុល-Bond) របស់ក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៉ិនវេសមិន (CAIC) ដែលសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ឃើញ​ថា​មានការចូលរួមទិញសញ្ញាបណ្ណ​ជា​បន្តបន្ទាប់ពី​គ្រឹះស្ថានហិរញ្ញវត្ថុក្នុង​ស្រុក​ ជា​ផ្នែកមួយ​ចូលរួមការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ដើម្បី​កាត់បន្ថយនូវការប្រើប្រាស់ទុនពីក្រៅប្រទេស ៕