អ្នកឧកញ៉ា គិត ម៉េង ចុះអនុស្សរណៈយោគយល់ចំនួន ៣ រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនៃប្រទេសហ្វ្រង់កូហ្វូនី

សង្គម​និង​សេដ្ឋកិច្ច

ក្នុងវេទិកាសេដ្ឋកិច្ចកម្រិតខ្ពស់ បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្រ្វង់កូហ្វូនី

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដែលបានធ្វើឡើង កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងពីសក្តានុពលជាច្រើនរបស់ប្រទេសកម្ពុជា ជូនភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ តំណាងវិស័យសាធារណៈ វិស័យឯកជនជាង១៣០នាក់ ជាពិសេសក្រុមហ៊ុនអន្តរជាតិហ្វ្រង់កូហ្វូនីជិត៧០ក្រុមហ៊ុន បានជ្រាបកាន់តែលម្អិត។

ក្នុងឱកាសនៃវេទិកាសេដ្ឋកិច្ចកម្រិតខ្ពស់នេះដែរ អ្នកឧកញ៉ា គិត ម៉េង ក្នុងនាមជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានចុះអនុស្សរណ:យោគយល់ចំនួន៣ រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនៃប្រទេសហ្វ្រង់កូហ្វូនី ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី៖

១. អនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មបេណាំង (Benin)

២.អនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាហ្វ្រិកខាងលិច

៣. អនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មកូដឹវ័រ (Côte d’Ivoire

អ្នកឧកញ៉ា បានថ្លែងបន្ថែមទៀតថា កម្ពុជា គឺជាប្រទេសដែលមានទីផ្សារធំទូលាយ និងទីតាំងភូមិសាស្រ្តអំណោយផល កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់យើងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការស្តារឡើងវិញក្រោមរង្វាស់នៃសកម្មភាពសេដ្ឋកិច្ច និងធុរកិច្ចរបស់កម្ពុជា។

គួរបញ្ជាក់ផងដែរថា វេទិកាសេដ្ឋកិច្ចកម្រិតខ្ពស់ បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្រ្វង់កូហ្វូនី ផ្តោតជាសំខាន់ទៅលើវិស័យចម្បងៗចំនួន៣ គឺវិស័យឌីជីថល ថាមពលកកើតឡើងវិញ និងកសិ-ឧស្សាហកម្ម ព្រមទាំងមានរៀបចំជាជំនួបពាណិជ្ជកម្មរវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនហ្រ្វង់កូហ្វូនី៕