ក្រសួងសុខាភិបាល នៅតែបន្តក្រើនរំលឹកដល់ជនរួមជាតិ ឱ្យបន្តចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ល.ខ

សង្គម​និង​សេដ្ឋកិច្ច

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅតែបន្តក្រេីនរំលឹកដល់ជនរួមជាតិ ឱ្យបន្តចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងអ្នកមិនទាន់បានចាក់ ដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤ ។ លោកជំទាវវេជ្ជបណ្ឌិត ថ្លែងថា៖ “សូមអញ្ជេីញទៅចាក់នៅតាមមូលដ្ឋានសុខាភិបាលសាធារណ: ដែលកំពុងតែផ្តល់សេវាចាក់ជារៀងរាល់ថ្ងៃ និងនៅតាមទីតាំងកំសាន្ត ឬវត្តអារ៉ាមមួយចំនួន ដែលរៀបចំឡេីងដោយរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ចាប់ពីថ្ងៃទី១៣-១៧ ខែមេសា ឆ្នាំ២០២២ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមគ្នានោះដែរ កំណេីនអត្រាអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ គិតចាប់ពីកុមារអាយុចាប់ពី ៣ឆ្នាំឡើង មានចំនួនរហូតដល់ ៩២,៧៨% ធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់

អ្វីដែលគួរជាទីមោទកភាពសម្រាប់ប្រជាជនកម្ពុជានោះ គឺនាថ្ងៃអាទិត្យទី១០ មេសា ឆ្នាំ២០២២នេះ សារព័ត៌មានប្រចាំប្រទេសជប៉ុនដ៏ល្បី Nikkei បានចុះផ្សាយថា ប្រទេសកម្ពុជាឈរនៅលេខរៀងទី២ បន្ទាប់ពីប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងនាមជាប្រទេស ដែលមានសមត្ថភាពខ្លាំងលើការគ្រប់គ្រង និងស្ដារខ្លួនពីការរាតត្បាតនៃជំងឺកូវីដ បានលឿនជាងគេ។

បើយោងតាមតារាងវាយតម្លៃរបស់សារព័ត៌មានជប៉ុន Nikkei បានឱ្យដឹងទៀតថា ប្រទេសដែលឈរនៅលេខរៀងទី១ ដែលមានសមត្ថភាពស្ដារ ខ្លួនងើបចេញពី COVID-19 លឿនជាងគេនៅលើពិភពលោកគឺ អេមីរ៉ាតអារ៉ាប់រួម ដោយទទួលបាន ៨៥.៥ពិន្ទុ ខណៈដែលកម្ពុជាយើង ឈរនៅលើលេខរៀងទី២ មាន ៨០.៥ពិន្ទុ។

ដោយឡែក បើយើងតាមដានរបាយការណ៍ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ចេញដោយក្រសួងសុខាភិបាលកម្ពុជា បង្ហាញថា គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ កម្ពុជារកឃើញករណីឆ្លងថ្មី ៣៣នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) និជាសះស្បើយ ២២នាក់៕