សាកកាហ្វេ​ឆុង​ក្តៅ​ៗ​របស់​ប្រោន ទើប​បើក​សាខា​ថ្មី​តាម​បណ្តោយ​​​ឆ្នេរ​ខេត្តព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច

ហាង​កាហ្វេ​ប្រោន​បានបើក​សម្ពោធ​សាខា​ថ្មី​ ដោយ​នាំ​រសជាតិ​កាហ្វេ​ឆុង​ក្តៅៗបម្រើ​អតិថជន​ដែល​កំពុង​កម្សាន្ត​​នៅលើ​ឆ្នេរ​សមុទ្រ​ស្អាត​ជាង​គេ​នៅ​ខេត្ត​ព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃនេះ​ ហាង​កាហ្វេ​ប្រោន​បាន​ប្រកាស​បើក​ជា​ផ្លូវការ​​ហាង​កាហ្វេ​ប្រោន​សាខា​ថ្មី​មួយ​ទៀត មាន​ទីតាំង​តាម​បណ្តោយ​ឆ្នេរ​នៃ​ខេត្ត​ព្រះសីហនុដែលជា​ឆ្នេរសមុទ្រស្អាតជាងគេលើនៅពិភពលោក។

ហាងកាហ្វេប្រោន(Brown Coffee and Bakery ) គឺជាម៉ាកយីហោនៃហាងកាហ្វេដ៏ល្បីឈ្មោះ ដែល​បាន​បើក​អាជីវកម្ម​តាំងពីឆ្នាំ២០០៩រហូតមកដល់បច្ចុប្បន្ន ហាងកាហ្វេមួយនេះពិតជាទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនទាំងជាតិនិងអន្តរជាតិ ។​ ជោគជ័យយ៉ាង​ខ្លាំង​បាន​ជំរុញ​យីហោ​កាហ្វេ​ក្នុង​ស្រុក​នេះពង្រីកសាខារបស់ខ្លួនរហូតដល់ទៅ២០ទីតាំងទាំង​នៅ​រាជធានីភ្នំពេញ ក្រុងសៀមរាប និង​ខេត្តព្រះសីហនុ៕