សម្តេច ហ៊ុន សែន ស្នើឲ្យបន្តចូលរួមទប់ស្កាត់ការពារការរីកចម្លងជំងឺកូវីដ-១៩ ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ញើសារសូមចូលរួមអបអរសាទរនៅក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២នេះ ជាមួយប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏ស្នើឲ្យបន្តចូលរួមទប់ស្កាត់ការពារការរីកចម្លងជំងឺ-កូវីដ១៩ ទាំងអស់គ្នាតាមការណែនាំរបស់ក្រសូងសុខាភិបាល និងវិធានការណ៍ ៣កុំ ៣ការពារ។

សម្តេចបានគូសបញ្ជាក់ថា ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗជាច្រើនផងដែរ។ សូមបងប្អូនបើកបរគោរពច្បាប់ចរាចរណ៍ កុំពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំថ្មីទាំងអស់គ្នា។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តីបានណែនាំឲ្យអាជ្ញាធរ កងកម្លាំង មានសមត្ថកិច្ច យកចិត្តទុកដាក់ថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ ជូនប្រជាពលរដ្ឋ អោយបានល្អ នៅតាមទីអារាម កន្លែងប្រារព្ធពិធីកម្សាន្តផ្សេងៗ ក៏ដូចជាតាមរមណីយដ្ឋាននានា។

សូមជម្រាបជូនថា បន្ទាប់ពីខកខានរៀបចំពិធីបុណ្យចូលឆ្នាំខ្មែររយៈពេលចំនួន ២ឆ្នាំកន្លងទៅ នៅឆ្នាំនេះសម្តេចតេជោ ហ៊ុន សែន បានអបអរសាទរឆ្នាំថ្មីនៅក្រុងព្រះសីហនុ ហើយដើម្បីសម្រាកលំហែក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ លើទឹកដីដ៏ស្រស់បំព្រងជាមួយសមិទ្ធផលកើតថ្មីជាច្រើនអនេកនាភាគនិរតីមួយនេះ៕