ឧកញ៉ាប្រាក់ពាន់លាន ២រូប ចូលរួមទទួលទេវតាឆ្នាំថ្មីជាមួយសម្តេច ហ៊ុន សែន នៅភូមិគ្រឹះលំហែកាយមាត់សមុទ្រ ក្រុងព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច

នៅថ្ងៃទី១៤ មេសានេះ ជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ទទួលអំណរសាទរពេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ក្រោយរៀបចំពិធីរួចរាល់ពួកគាត់បានចេញដើរតាមបណ្តាលខេត្ត ឬតំបន់ទេសចរណ៍នានា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខុសពីសព្វដង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ និងបានប្រារព្វពិធីទទួលអំណរសាទរ ទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពីភូមិគ្រឹះលំហែយកាយមាត់សមុទ្រ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅក្នុងឨកាសនោះ ក៏មានវត្តមានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល មួយចំនួន។ ពិសេសទៀតនោះ ក៏ឃើញអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយក ក្រុមហ៊ុន ទ្រី ភាព គ្រុប និង លោកជំទាវ ឧកញ៉ា គៀន ស្រីនាង និងឧកញ៉ា លី ឃុនថៃ ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន និងជាប្រធានសមាគមស្បែកជើង ចូលរួមទទួលទេវតាឆ្នាំថ្មីផងដែរ។

កម្ពុជា បានខកខានក្នុងការប្រារព្វពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចំនួន ២ឆ្នាំមកហើយ គឺឆ្នាំ២០២០-២០២១ ដោយសារតែការរីករាលដាននៃជំងឺកូវីដ១៩ យ៉ាងខ្លាំងក្លាបំផុត ក្នុងប្រទេសកម្ពុជា៕