ត្រឹមតែ ២ថ្ងៃប៉ុណ្ណោះមានភ្ញៀវទេសចរណ៍ដើរកម្សាន្តទូទាំងប្រទេសជាង ២លាន៤៤ម៉ឺននាក់

កម្សាន្ត

រយៈពេល ២ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី គឺថ្ងៃទី១៤ និងទី១៥ មានភ្ញៀវទេសចរណ៍ចេញដើរកម្សាន្តចំនួនសរុបជាង២លាន៤៤ម៉ឺននាក់ ខណៈនៅថ្ងៃទី១៥ ម្សិលមិញមាន ភ្ញៀវទេសចរប្រមាណជាង១លាន៥៧ម៉ឺននាក់ បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងទេសចរណ៍ បានបញ្ជាក់ពីគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តបាត់ដំបង ២៤១,៨១៧នាក់
* ខេត្តព្រៃវែង ១៥៥,៣០៤នាក់
* ខេត្តបន្ទាយមានជ័យ ១៣៧,១៨៣នាក់
* ខេត្តកំពង់ចាម ១២៣,៨៧០នាក់
* ខេត្តពោធិ៍សាត់ ១២០,៧១៤នាក់
* ខេត្តកំពត ១០៨,៤៤២នាក់
* ខេត្តសៀមរាប ១០៧,០១៤នាក់
* ខេត្តកំពង់ស្ពឺ ១០១,៧៥១នាក់។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន បានឲ្យដឹងថា នាថ្ងៃទីពីរនេះ ចរន្តភ្ញៀវទេសចរមានភាពផុសផុល និងកុះករកាន់តែច្រើន បើធៀបនឹងថ្ងៃទី១ម្សិលមិញ បើទោះបីតំបន់ខ្លះមានភ្លៀងធ្លាក់ក៏ដោយ។ ជាក់ស្តែង តួលេខថ្ងៃទី២នេះ មានការកើនឡើងរហូតដល់ប្រមាណ ៨៣% ធៀបនឹងថ្ងៃចូលឆ្នាំទី១។

ឯកឧត្ដមបន្តទៀតថា សរុបទាំង២ថ្ងៃ ភ្ញៀវទេសចរសរុបមានចំនួន២,៤៤២,១៤៨នាក់។ ចរន្តភ្ញៀវទេសចរនឹងបន្តមានភាពផុសផលនាថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំនាថ្ងៃស្អែក និងបន្តរហូតដល់ថ្ងៃអាទិត្យ។

លោកគូសបញ្ជាក់ថា ក្រៅតែពីសកម្មភាពពេលថ្ងៃ គោលដៅមួយចំនួននៅបន្តមានសកម្មភាពពេលរាត្រីដែលទាក់ទាញភ្ញៀវទេសចរជាច្រើន ដូចជាតំបន់ផាប់ស្រ្ទីត (Pub Street) ក្នុងខេត្តសៀមរាប និងតាមបណ្តោយឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុជាដើម រួមជាមួយទីតាំងសង្ក្រាន្តដែលមានកម្មវិធីប្រគុំតន្រ្តី និងការតាំងពិព័រណ៌ជាដើម៕