ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅដ្ឋាន​ជប៉ុន ចេញ​លិខិត​ជា​​សាធារណៈ​​ ប្រកាស​ពីការ​ផ្លាស់ប្តូរ​ថ្នាក់​ដឹកនាំ​

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនអារ៉ាខាវ៉ា ខូអិលធីឌី បានចេញលិខិតជាសាធារណៈអំពីការផ្លាស់ប្តូរម្ចាស់ភាគហ៊ុន និងសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​លិខិតចំហរ​ផ្សព្វផ្សាយជាសាធារណៈ​​បាន​បញ្ជាក់​ថា លោក អៀង សុធារ៉ា និងលោកស្រី ស៊ា សោភ័ណ បានផ្ទេរ​ភាគ​ហ៊ុនរបស់ខ្លួន និងពុំមានទំនាក់ទំនងពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនអារ៉ាខាវ៉ា ខូអិលធីឌី ទៀតទេ ចាប់ពីថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ២០២២ តទៅ។

លោក អៀង សុធារ៉ា ម្ចាស់ភាគហ៊ុន និងអតីត​ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអារ៉ាខាវ៉ា

ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅដ្ឋាន​របស់​ជប៉ុន​នេះ ក៏​បាន​ប្រកាស​ពី​​សមាសភាពនៃម្ចាស់ភាគហ៊ុន និងក្រុមប្រឹក្សាភិបាល​​ថ្មី​នៅក្រសួងពាណិជ្ជកម្មមានដូចតទៅ៖

១៖ សមាសភាពចាស់
* លោក អៀង សុធារ៉ា ម្ចាស់ភាគហ៊ុន និងប្រធានក្រុមប្រឹក្សាភិបាល
* លោក Yasumoto Kemmori ម្ចាស់ភាគហ៊ុន និងអភិបាល
* លោកស្រី Yasumoto Sacha Jane ម្ចាស់ភាគហ៊ុន និងអភិបាល
* លោកស្រី ស៊ា សោភ័ណ ម្ចាស់ភាគហ៊ុន និងអភិបាល។

២៖ សមាសភាពបច្ចុប្បន្ន
* លោក Yasumoto Kemmori ម្ចាស់ភាគហ៊ុន និងប្រធានក្រុមប្រឹក្សាភិបាល
* លោកស្រី Yasumoto Sacha Jane ម្ចាស់ភាគហ៊ុន និងអភិបាល។