សម្តេច ហ៊ុន សែន ​បន្ត​អំពាវនាវឱ្យពលរដ្ឋ​ទៅចាក់​វ៉ាសាំង​ដូសទី៣

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​បន្ត​អំពាវនាវឱ្យពលរដ្ឋ​ចាក់​វ៉ាក់សាំង​ដូសទី៣ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ ខណៈនៅសល់មនុស្សប្រមាណជាង ៦លាន​នាក់ទៀត ដែល​មិនទាន់​ចាក់ដូស​ទី៣​​នៅឡើយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ដូចនេះបានធ្វើឡើងនៅក្នុងពិធីប្រគល់-ទទួល អំណោយ​វ៉ាក់សាំង Covid 19 ចំនួន១លាន៥ម៉ឺន៦ពាន់ដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជន​អ៊ីតាលី នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្តេចមានបំណងចង់ដក​បំរាមការពាក់ម៉ាស់​នៅទីសា​ធារណៈ ប៉ុន្តែនៅទីបិទ ដែលជិតនៅតែបន្តពាក់ម៉ាស់ដដែល ប៉ុន្តែការសម្រេចនេះ នឹងរង់ចាំកិច្ចប្រជុំ​ពិសេស​នៅថ្ងៃនេះសិន ដែលដឹកនាំ ដោយ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ជាមួយនឹងលោក ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

សម្តេចតេជោ បានបញ្ជាក់ថា ការដែលសម្ដេចមានបំណងចង់ដកបំរាមការពាក់ម៉ាសតាម​ទីសាធារណៈ​នេះ គឺក្នុងគោល បំណង​កាត់បន្ថយការ​ចំណាយទៅលើការទិញម៉ាស របស់ប្រជាពលរដ្ឋទូទាំងប្រទេស ពីព្រោះពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែល ត្រូវចំណាយប្រាក់កាសច្រើនណាស់ទៅលើការទិញម៉ាសនេះ។  ដូច្នេះនេះគឺជាកា​ររួមចំណែក​ក្នុងការស្ដារសេដ្ឋកិច្ច ប្រទេស ជាតិឡើងវិញផងដែរ​​ក្រោយពីប្រទេសកម្ពុជា បា​នដាក់​​ចេញនូវ​វិធានការជាបន្តបន្ទាប់ ក្នុងការប្រយុទ្ធទប់ស្កាត់ ជំងឺកូវីដ១៩ បានជោគជ័យ ជាពិសេសការចាក់​ស្រោច​វ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋបានដ៏ច្រើនលើសលប់នោះ ៕