តើរដ្ឋមន្រ្តីរូបណាកាន់ក្រសួងពាណិជ្ជកម្មបានយូរជាងគេ?

សង្គម​និង​សេដ្ឋកិច្ច

វិស័យពាណិជ្ជកម្ម ជាវិស័យដ៏សំខាន់មួយ ក្នុងការធ្វើឱ្យ​ប្រសើរឡើង​នូវ​ផលិតកម្ម កម្រិត​ចំណូល កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងពាណិជ្ជកម្ម ជាសេនាធិការឲ្យរាជរដ្ឋាភិបាលលើការគ្រប់គ្រង ដឹកនាំ និងសម្របសម្រួលរាល់សកម្មភាពវិស័យពាណិជ្ជកម្ម ដោយធានាបាននូវគុណភាព ប្រសិទ្ធភាពការងារទាំងថ្នាក់ជាតិ ក្រោមជាតិ អង្គភាពក្រៅប្រទេស និងសហគ្រាសសាធារណៈ ក្នុងការលើកតម្កើងជីវភាពរស់នៅរបស់ប្រជាជនលើគោលនយោបាយសេដ្ឋកិច្ចទីផ្សារសេរី។

តើរដ្ឋមន្រ្តីរូបណាដឹកនាំក្រសួងពាណិជ្ជកម្មបានយូរជាងគេ? សូមតាមដានជាមួយឧកញ៉ាញូស៍ដូចតទៅ៖

ចាប់តាំងពីឆ្នាំ ១៩៧៩ មកដល់ឆ្នាំ២០២២នេះ មានឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលចំនួន ១០រូប បានដឹកនាំក្រសួងពាណិជ្ជកម្មកម្ពុជា ខណៈដែលក្នុងអំឡុងឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៥ ក្រសួងនេះត្រូវបានប្តូរឈ្មោះចំនួន ២ដងរួមកហើយ។ ក្នុងឆ្នាំ ១៩៧៩ ជាក្រសួងសេដ្ឋកិច្ច និង ជីវិភាព ហើយក្នុងឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៥ ជាក្រសួងសេដ្ឋកិច្ច និងក្រៅប្រទេស។ លុះដល់ឆ្នាំ ១៩៨៦ មកទល់នឹងបច្ចុប្បន្នជាក្រសួងពាណិជ្ជកម្ម។

ល.រថ្ងៃខែឆ្នាំចូលកាន់ដំណែងនាមឈ្មោះមុខដំណែង
០៨ មករា ១៩៧៩សមមិត្ត ម៉ុក សុគន្ធរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ជីវិភាព
១៥ ឧសភា ១៩៧៩សមមិត្ត រស់ សម័យរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ជីវិភាព
ធ្នូ ១៩៧៩សមមិត្ត តាំង សារឹមរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
០៥ មិនា ១៩៨៥សមមិត្ត ចាន់ ភិនរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
២៤ ឧសភា ១៩៨៦សមមិត្តនារី ហូ ណូនរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម
២០ សីហា ១៩៨៨សមមិត្ត តាំង សារឹមរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម
០១ ឧសភា ១៩៨៩ឯកឧត្តម តាំង សារឹមរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម
០៩ តុលា ១៩៩០ឯកឧត្តម ញឹម វណ្ណដារដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម
០២ កក្កដា ១៩៩៣ឯកឧត្តម វ៉ារ ហួតរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម
១០២១ កញ្ញា ១៩៩៣ឯកឧត្តម វ៉ារ ហួតរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម
១១២៤ តុលា ១៩៩៤ឯកឧត្តម ចម ប្រសិទ្ធរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម
១២៣០ វិច្ឆិកា ១៩៩៨ឯកឧត្តម ចម ប្រសិទ្ធរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម
១៣១៥ កក្កដា ២០០៤ឯកឧត្តម ចម ប្រសិទ្ធទេសរដ្ឋមន្រ្ដី និងជារដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម
១៤២៥ កក្កដា ២០០៨ឯកឧត្តម ចម ប្រសិទ្ធទេសរដ្ឋមន្រ្ដី និងជារដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម
១៥២៤ កញ្ញា ២០១៣ឯកឧត្តម ស៊ុន ចាន់ថុលទេសរដ្ឋមន្រ្ដី និងជារដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម
១៦០២ មេសា ២០១៦ឯកឧត្តម ប៉ាន សូរស័ក្តិរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម
១៧០៩ កញ្ញា ២០១៨-បច្ចុប្បន្នឯកឧត្តម ប៉ាន សូរស័ក្តិរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម

សូមជម្រាបជូនថា ក្រសួងពាណិជ្ជកម្មក៏បានខិតខំធ្វើការកែទម្រង់ និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ជាអាទិ៍ការពង្រឹងលើក​ស្ទួយផលិតកម្ម ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញតាមរយៈការធ្វើពិពិធកម្មទីផ្សារ សំដៅជំរុញ​កំណើន និងបង្កើនល្បឿនសមាហរណកម្មសេដ្ឋកិច្ច ពាណិជ្ជកម្មតំបន់ និងពិភពលោក។

ក្នុងគោលដៅដើម្បីចូលរួមប្រកួតប្រជែងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ក្រសួងពាណិជ្ជកម្ម បាននិងកំពុងខិតខំពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងាររបស់មន្រ្តីរាជការបន្ថែមទៀត តាមរយៈការបន្ត​កសាងធនធានមនុស្ស ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលនិងគ្រប់គ្រង ការអភិវឌ្ឍស្ថាប័ន រួមទាំងការ​កសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មមួយចំនួនផងដែរ៕