អាមេរិកឲ្យកម្ពុជា ៦២លានដុល្លារសម្រាប់គាំទ្រវិស័យអប់រំ សុខាភិបាល កសិកម្ម និងបរិស្ថាន

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋាភិបាលអាមេរិក ផ្តល់កញ្ចប់ថវិកាឥតសំណងប្រមាណ ៦២លានដុល្លារ មកឲ្យកម្ពុជាសម្រាប់​វិស័យ​សុខាភិបាល​, អប់រំ, កសិកម្ម និងបរិស្ថាន។ នេះបើតាមការប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍(USAID) នៅថ្ងៃទី២៥ ខែមេសានេះ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ (DOAG) រដ្ឋាភិបាលសហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៦២ លានដុល្លារអាមេរិក សម្រាប់​ឆ្នាំទី១​នៃ​កិច្ច​ព្រម​ព្រៀង ៥ឆ្នាំនេះ។ ​ក្នុង​នោះ​ហិរញ្ញប្បទាន​ប្រមាណ ៤១,៦ លានដុល្លារ សម្រាប់​វិស័យ​សុខាភិបាល​និងអប់រំ និង ២០,៥ លានដុល្លារអាមេរិក សម្រាប់​វិស័យ​កសិកម្ម និង​បរិស្ថាន ដែលអនុវត្ត​ដោយ​ភ្នាក់ងារអនុវត្តគម្រោង​នានា​នៅកម្ពុជា។

សូមជម្រាបជូនថា ចាប់ពីតឆ្នាំ១៩៩២ មកដល់ឆ្នាំ២០២១ អាមេរិកបានផ្តល់ហិរញ្ញប្បទានការគាំទ្រដល់ប្រទេសកម្ពុជាប្រមាណ ១,៧ពាន់លានដុល្លាអមេរិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាល អប់រំ បរិស្ថាន កសិកម្ម អភិបាលកិច្ច ការអភិវឌ្ឍបែបប្រជាធិបតេយ្យ និងកម្មវិធីដោះមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕