ភ្នំពេញ និងហាណូយ ប្តេជ្ញារួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌

សង្គម​និង​សេដ្ឋកិច្ច

ក្នុងនាមជាទីក្រុងចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាអស់រយៈពេល១៨ឆ្នាំកន្លងមក នាពេលនេះរាជធានីភ្នំពេញនិងរដ្ឋធានីហាណូយ បានប្តេជ្ញារួមគ្នាបន្តបពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់​តែ​ជិតស្និត រឹងមាំ និងបន្តជំរុញ​ការអភិវឌ្ឍន៍លើគ្រប់​វិស័យ​ ពិសេសវិស័យវិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងអប់រំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្តេជា្ញចិត្តរួមគ្នានេះ បានធ្វើឡើងនៅក្នុងជំនួបសម្ដែង​ការ​គួរ​សម​ និងពិភាក្សាការងាររវាងលោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និងលោក ឌិញ ទៀន ហ្ស៊ុង (H.E Mr. DING TIEN DUNG) សមាជិក​ការិយាល័យ​នយោបាយ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​វៀតណាម និង​ជា​លេខា​គណៈកម្មាធិការ​បក្ស​រដ្ឋធានី​ហាណូយ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។

បន្ថែមពីនេះក្នុងជំនួបនោះ លោក ឃួង ស្រេង បានលើកឡើង ពីស្ថានភាពរបស់រាជធានីភ្នំពេញ ដែលកំពុងតែមានការអភិវឌ្ឍន៍រីកចំរើនយ៉ាងខ្លាំងក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយ នៅភ្នំពេញ មានខណ្ឌចំនួន១៤ សង្កាត់ចំនួន១០៥ មានប្រជាពលរដ្ឋរស់នៅប្រមាណ៣លាននាក់ ក្នុងនោះមានប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ចំនួន២,២លាននាក់ ។

ជាមួយគ្នានេះ លោក DINH TIEN DUNG ក៏បានថ្លែងការអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ អភិបាលរាជធានីភ្នំពេញ ចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនាពេលនេះ ដែលពិតជាបង្ហាញអោយឃើញពីចំណងមិត្តភាពដ៏យូអង្វែងរបស់កម្ពុជានិងរៀតណាម ដែលជាអ្នកជិតខាងដ៏ល្អ៕