ប្រាក់ចំណូលរបស់ SCG រំពឹងថានឹងអាចកើនឡើង ១០% នៅឆ្នាំ ២០២២ នេះ

អន្តរជាតិ

Siam Cement Group (SCG) ដែលជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ដ៏ធំបំផុតរបស់ប្រទេសថៃ និងជាក្រុមហ៊ុនឧស្សាហកម្ម ដែលបានចុះបញ្ជីចុះបញ្ជីក្នុងទីផ្សាហ៊ុនរបស់ថៃ SET រំពឹងថា ប្រាក់ចំណូលរបស់ខ្លួន នៅក្នុងឆ្នាំ ២០២២ នេះ អាចនឹងកើនឡើង ១០% ពីចំនួន ៥៣០ ពាន់លានបាត កាលពីឆ្នាំមុន ដោយសារតែការកើនឡើងនៃតម្លៃផលិតផលរបស់ខ្លួន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង លោក ​Roongrote Rangsiyopash ដែលជាប្រធាន និងជានាយកប្រតិបត្តិរបស់ SCG បាននិយាយថា ការកើនឡើងតម្លៃថាមពល និងវត្ថុធាតុដើម សម្រាប់ផលិតកម្ម គឺជាមូលហេតុចម្បងនៃការកើនឡើងប្រាក់ចំណូលរបស់ក្រុមហ៊ុន ។

មិនតែប៉ុណ្ណោះ លោក Roongrote បាននបន្តទៀតថា ” តម្លៃនឹងនៅតែបន្តកើនឡើង ដោយសារតែឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៊ី និងប្រទេសអ៊ុយក្រែន ” ។

នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ នេះ SCG បានមើលឃើញពីប្រាក់ចំណូលរបស់ខ្លួនកើនឡើង ២៥% ដល់ចំនួន ១៥២ ពាន់លានបាត ប៉ុន្តែប្រាក់ចំណេញរបស់ខ្លួន គឺបានធ្លាក់ចុះ ៤១% កាលពីឆ្នាំមុន មកនៅត្រឹម ៨,៨៤ ពាន់លានបាតប៉ុណ្ណោះ ។

គួរឱ្យដឹងផងដែរថា ថ្លៃដើមនៃការផលិតចំណីសត្វ បានរួមចំណែក ៧០-៨០% នៃអាជីវកម្មគីមីឥន្ធន:របស់ SGC ស្របពេលការចំណាយលើថាមពលមានចំនួន ២០% នៅក្នុងអាជីវកម្មស៊ីម៉ងត៍ និងសម្ភារ:សំណង់របស់ក្រុមហ៊ុន ខណ: ៥-១៥% នៅក្នុងអាជីវកម្មវេចខ្ចប់របស់ខ្លួន៕

ប្រភព: Bangkok Post