ថ្ងៃនេះ សម្តេចក្រឡាហោម ស ខេង ទៅប្រទេសបារាំង

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅកាន់ប្រទេសបារាំង នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ ដើម្បីបន្តពិនិត្យ និងតាមដានស្ថានភាពសុខភាព រយៈពេល ០១សប្តាហ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង បានឲ្យដឹងថា ការទៅពិនិត្យសុខភាពនេះ ធ្វើឡើងតាមការតម្រូវរបស់វេជ្ជបណ្ឌិតនៅប្រទេសបារាំង និងដោយបានការ អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីបានពិនិត្យសុខភាព និងទទួលការព្យាបាលដោយជោគជ័យ កាលពីដើមខែសីហា-កញ្ញា ឆ្នាំ២០២១ កន្លងទៅ។

គួររំលឹកថា សម្តេចឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ក៏ធ្លាប់បានអញ្ជើញទៅកាន់ប្រទេសបារាំង រយៈពេល២សប្តាហ៍ ដើម្បីពិនិត្យសុខភាព៕