មហាជនគ្រប់ទិសទី អាចចូលទស្សនាអគារក្រុមហ៊ុន ដាណា ទ្រី ដោយសេរីបាន

ជំទាវស្រុកខ្មែរ ជុំវិញ​ឧកញ៉ា

ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ តទៅ មហាជនពីគ្រប់ទិសទី អាចចូលទស្សនាអគារក្រុមហ៊ុន ដាណា ទ្រី ដោយសេរីបាន។ នេះបើតាមការប្រកាសឱ្យដឹងពីលោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី នៅថ្ងៃនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ទ្រី ដាណា បានបង្ហោះសារលើបណ្តាញសង្គម Facebook ថា៖ “សូមជម្រាបជូនដំណឹងដល់បងប្អូន​តំណាងចែកចាយ ដៃគូអាជីវកម្មទាំងអស់ ឱ្យបានជ្រាបថា អគារពាណិជ្ជកម្មថ្មី នៃក្រុមហ៊ុន ដាណា ទ្រី គឺសម្រាប់​បងប្អូន​តំណាងចែកចាយ​ទាំងតូច ទាំង​ធំ និង​មហាជន​ទាំង​អស់ អាច​ចូល​ដោយសេរី មិន​ថា​ក្នុង​គោល​បំណង​ថត​រូប​លេង ទស្សនា​កម្សាន្ត ​​ចូល​ទទួល​ព័ត៌មាន​ពី​ការ​រកស៊ី ធ្វើ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន​ ដាណា ទ្រី ជា​ដើម ឬ​ចង់​ជាវ​ផលិតផល​ថែ​រក្សា​សម្រស់ ប្រឹក្សាយោបល់​ពី​បញ្ហា​សម្រស់​ជា​ដើម មាន​ផលិត​ផលល្អៗ​ជា​ច្រើន​រង់ចាំ​បងប្អូន។ ដូចនេះ ចាប់ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា តទៅ បងប្អូន​តំណាង​ចែកចាយ​ទាំង​អស់ និង​មហាជន​ពី​គ្រប់​ទិសទី អាច​ចូល​ទស្សនា​អគារ​ក្រុមហ៊ុន ដាណា ទ្រី ដោយ​សេរី”៕