សម្តេច​តេជោ​ប្រកាស​ ​កូន​ប្រសា​ម្នាក់​មាន​សមត្ថភាព​អាច​បើក​យន្តហោះ​បាន

សង្គម​និង​សេដ្ឋកិច្ច

សម្តេច​តេជោ​ ហ៊ុន សែន​បានប្រកាស​ជា​សាធារណៈ​ថា ​កូនប្រសារ​ម្នាក់​មាន​សមត្ថភាព​អាច​បើក​យន្តហោះ​បាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច​ប្រកាស​យ៉ាង​ដូច្នេះ​ថា ក្នុង​គ្រួសារ​មាន​កូន​ប្រសារ​សម្តេច​ម្នាក់​ជា​ភីឡុត​ ដែលមាន​សមត្ថភាព​អាច​បើក​យន្តហោះបាន ហើយ​ដែល​សម្តេច​អាច​ពឹងពាក់​បាន​ក្នុង​គ្រា​បន្ទាន់​ណា​មួយ​។

យ៉ាងណាមិញ សម្តេច​មិន​បញ្ចេញ​ឈ្មោះ​កូន​ប្រកាស​រូប​ណា​នោះ​ទេ ដែល​ជា​ភីឡុត​មាន​សមត្ថភាព​អាច​បើក​បរយន្តហោះ​។

ប្រមុខ​រដ្ឋាភិបាល​មាន​កូនប្រសា​ចំនួន ៥ នាក់​មាន​ដូចជា លោក ឌី វិជ្ជា (ស្វាមី​លោក​ជំទាវ ហ៊ុន ម៉ាណា) លោក​ជំទាវ ពេជ ចន្ទមុនី (ភរិយា​លោក​ ហ៊ុន ម៉ាណែត) លោក សុខ ពុទ្ធីវុធ (ស្វាមី​លោក​ជំទាវ ហ៊ុន ម៉ាលី) លោក​ជំទាវ យឹម ឆៃលីន (ភរិយា​លោក ហ៊ុន ម៉ានី) និង​លោក​ជំទាវ ឌី សុខីទីឃាយុកោ (ភរិយា​លោក ហ៊ុន ម៉ានិត)៕