សម្តេច​តេជោ ​រំលឹក​សំនួរ​អ្នក​កាសែត​សួរ​​លោក ហ៊ុន ម៉ាណែត ពេល​​រៀន​ចប់​នៅសាលា​បណ្ឌិត​យោធា West Point

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខ​រដ្ឋាភិបាល​បាន​រំលឹក​គ្រា​មួយ ដែល​អ្នក​កាសែត​ទូរទស្សន៍​​ជាតិ​លោក​ ប៉ាង ណាត បាន​សួរ​កូនប្រុស​ច្បងរបស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត ក្រោយ​ពេល​រៀន​ចប់​នៅ​សាលា​បណ្ឌិត​យោធា West Point។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ពិធីជួប​សំណេះសំណាល​និស្សិត​និទ្ទេស A កាលពី​ម្សិលមិញនេះ សម្តេច​តេជោ ហ៊ុន សែន​បាន​លើក​ពី​សំនួរ​របស់​អ្នក​កាសែត​ទូរទស្សន៍​ជាតិ​លោក ប៉ាង ណាត ​ដែល​សម្ភាសន៍​លោក ហ៊ុន ម៉ាណែត ដែល​សិក្សា​​​​ផ្នែក​កងទ័ព ហេតុអី​មិន​ជ្រើសរើស​ជំនាញ​ជា​អ្នក​បើក​យន្តហោះ?

បើ​តាមប្រមុខ​រដ្ឋាភិបាល​បាន​រំលឹកការ​ឆ្លើយតប​របស់​កូនប្រុសគឺ​លោក​ហ៊ុន ម៉ាណែត​​​​ថា លោក​សុខ​ចិត្ត​ធ្វើ​ការ​ជាមួយ​មនុស្ស មិន​ធ្វើការ​ជាមួយ​ម៉ាស៊ីន​​ដោយ​សារ​ពិបាក​និយាយ​គ្នា។

ការ​ឆ្លើយតប​នេះ បាន​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​អស់​សំណើច​ដែល​ជា​ចម្លើយ​ដ៏​ហួស​ចិត្ត។

លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការកងទ័ពជើងគោក បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​បណ្ឌិតសភាយោធា​អា​មេ​រិ​ក (West Point)។ ក្រៅ​ពី​សិក្សា​ផ្នែក​កងទ័ព កូន​ប្រុស​ប្រមុខ​មេ​ដឹក​នាំ​កម្ពុជា​រូប​នេះ​ក៏​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ចនៅ​សាកលវិទ្យាល័យ​ញូ​វ​យ៉​ក (New York University) និងថ្នាក់បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​ប្រ៊ី​ស​ស្តុល (Bristol University) នៅ​ចក្រភព​អង់គ្លេស​។

ក្នុង​កម្មវិធី​ជួបជុំ​កាលពី​ម្សិលមិញ​ដែល​មាន​សិស្ស​រាប់​ពាន់​នាក់ និង​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​ជាច្រើន​នោះ សម្តេច​តេជោ ហ៊ុន សែន​ ក៏​ទម្លាយ​ឲ្យដឹង​​ដែរ​ថា ​ក្នុង​គ្រួសារ​សម្តេច​មាន​កូន​ប្រសារ​​ម្នាក់​ជា​ភីឡុត​ ដែលមាន​សមត្ថភាព​អាច​បើក​យន្តហោះបាន​។ យ៉ាងណាមិញ សម្តេច​មិន​បញ្ចេញ​ឈ្មោះ​កូន​ប្រសារ​​រូប​ណា​នោះ​ទេ ដែល​មាន​សមត្ថភាព​អាច​បើក​បរយន្តហោះ​។

ប្រមុខ​រដ្ឋាភិបាល​មាន​កូនប្រសា​ចំនួន ៥ នាក់​មាន​ លោក ឌី វិជ្ជា (ស្វាមី​លោក​ជំទាវ ហ៊ុន ម៉ាណា) លោក​ជំទាវ ពេជ ចន្ទមុនី (ភរិយា​លោក​ ហ៊ុន ម៉ាណែត) លោក សុខ ពុទ្ធីវុធ (ស្វាមី​លោក​ជំទាវ ហ៊ុន ម៉ាលី) លោក​ជំទាវ យឹម ឆៃលីន (ភរិយា​លោក ហ៊ុន ម៉ានី) និង​លោក​ជំទាវ ឌី សុខីទីឃាយុកោ (ភរិយា​លោក ហ៊ុន ម៉ានិត)៕