ក្រុមហ៊ុនលក់រាយរុស្ស៊ី កំពុងចរចានាំចូលទំនិញតាមរយ:ប្រទេសជិតខាងមួយ ខណ:រងទណ្ឌកម្មជុំទិស

អន្តរជាតិ

យោងតាមរដ្ឋមន្ត្រីរបស់ប្រទេសកាហ្សាក់ស្ថានម្នាក់ បាននិយាយថា ក្រុមហ៊ុនលក់រាយរបស់រុស្ស៊ី Magnit និង Lenta កំពុងពិភាក្សាជាមួយនឹងអ្នកផ្គត់ផ្គង់ទំនិញរបស់ពួកគេ និងភាគីផ្សេងទៀត អំពីការនាំចូលទំនិញ តាមរយ:ប្រទេសកាហ្សាក់ស្ថាន ដែលជាប្រទេសជិតខាង និងជាដៃគូដ៏​ជិត​ស្និទ្ធ​មួយរបស់រុស្ស៊ី ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ការប្រែប្រួលនៃរូបិយប័ណ្ណ រូប្ល និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ បាននិងកំពុងវាយលុកទីផ្សាររុស្ស៊ីយ៉ាងខ្លាំង ចាប់តាំងពីប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ កុម្ភ: ។

ហើយយ៉ាងណា ចំពោះទង្វើមួយនេះ បានធ្វើឱ្យប្រទេសលោកខាងលិច ធ្វើការទាក់ទណ្ឌកម្មគ្រប់​ច្រកល្ហក​ ទៅលើរុស្ស៊ី ដើម្បីបង្ខំឱ្យដកកងកម្លាំងចេញពីអ៊ុយក្រែនវិញ ខណ:ពេលដែលក្រុមហ៊ុនបរទេសជាច្រើន បានបញ្ឈប់ ក៏ដូចជាផ្អាកអាជីវកម្មរបស់ពួកគេទាំងស្រុង នៅក្នុងប្រទេសរុស្ស៊ី ផងដែរ ។

ប៉ុន្តែ តាមរយ:ក្រុមហ៊ុនដៃគូនៅក្នុងប្រទេសកាហ្សាក់ស្ថាន វាអាចជាច្រកចេញមួយ សម្រាប់ក្រុមហ៊ុនលក់រាយរបស់រស្ស៊ី ក្នុងការដោះស្រាយបញ្ហាមួយចំនួន ដែលបណ្តាលមកពីការដាក់ទណ្ឌកម្ម ក៏ដូចជាការទូទាត់ជារូបិយប័ណ្ណបរទេសជាដើម ។

ទន្ទឹមនឹងនេះ លោក Yerkebulan Orazalin ប្រធានផ្នែកសហគ្រិន និងវិនិយោគនៅការិយាល័យក្រុង Almaty ដែលជាទីក្រុងធំបំផុតរបស់ប្រទេសកាហ្សាក់ស្ថាន បាននិយាយថា ក្រុមហ៊ុនលក់រាយ Magnit និង Lenta កំពុងសម្លឹងរកមើល លទ្ធភាពពិសេស ក្នុងការនាំចូលទំនិញដោយផ្ទាល់ទៅកាន់ប្រទេសរុស្ស៊ី ដែលកំពុងប្រឈមមុខជាមួយនឹងការរឹតបន្តឹងខ្លាំង ” ៕

ប្រភព: CNA