ឈុតតុការិយាល័យចម្លាក់រាជសីរបស់ប្រធានាធិបតី ពូទីន លក់ក្នុងហាង Limperial Home នៅខ្មែរ

អាជីវកម្ម

LEONE DESK គឺជាឈ្មោះឈុតតុការិយាល័យដ៏ល្បីល្បាញផលិតនៅប្រទេសអ៊ីតាលី ហើយទទួលបានការពេញនិយមប្រើប្រាស់នៅតាមការិយាល័យធ្វើការរបស់ថ្នាក់ដឹកនាំកំពូលៗនៃប្រទេសមហាអំណាច នៅជុំវិញពិភពលោកថែមទៀតផង។  ក្នុងនោះ ក៏មានឈ្មោះ លោកប្រធានាធិបតីកំពូលរបស់ប្រទេសរុស្ស៊ី វ្លាឌឹមៀ ពូទីន មួយរូបផងដែរ ដែលធ្លាប់ប្រើប្រាស់ឈុតតុធ្វើការមាននិមិត្តសញ្ញាស្ដេចរាជសី នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក ក្រុមហ៊ុនលក់គ្រឿងសង្ហារិមនៅកម្ពុជា ឈ្មោះ Limperial Home ឯនេះវិញ ក៏មានដាក់លក់នូវប្រភេទកៅអីម៉ាក LEONE DESK ដ៏ល្បីល្បាញនេះដែរ។ បើតាមប្រភពពីអ្នកគ្រប់គ្រងនៅហាងលក់គ្រឿងសង្ហារិម Limperial Home ដដែលនេះ បានបញ្ជាក់ថា ចំពោះតម្លៃតុ-កៅអីធ្វើការមួយឈុត ដែលប្រធានាធិបតីរុស្ស៊ី លោក ពូទីន ធ្លាប់ប្រើដែរនោះ មានតម្លៃខ្ទង់ម៉ឺនដុល្លារ ។

តើឈុតតុ និងកៅអី ការិយាល័យលំដាប់មេដឹកនាំកំពូលៗ ដែលមានដាក់លក់នៅកម្ពុជានេះ មានលក្ខណៈពិសេសអ្វីខ្លះ បានជាមានតម្លៃកប់ក្ដោងយ៉ាងហ្នឹង?

LEONE មានអត្ថន័យស្មើនឹងពាក្យថា Lion ឬរាជសី ហើយចម្លាក់រាជសី នៅជាប់នឹងតុនេះដែរ ជារូបតំណាងឱ្យភាពអង្គអាចក្លាហាន និងឧត្ដមភាព គ្មានគូប្រៀប។ LEONE DESK នេះផលិតឡើងពីប្រភេទឈើខ្លឹមសុទ្ធឈ្មោះថា Mahogany ដែរជាឈើខ្លឹមដ៏កម្រ និងមានតែនៅប្រទេសខាងប៉ែកអឺរ៉ុបប៉ុណ្ណោះ។ តុទាំងមូល ត្រូវបានធ្វើពីឈើសុទ្ធ និងមិនមានលាយជាមួយល្បាយឈើកិនណាផ្សេងចូលឡើយ។

នៅលើតុ LEONE នេះទៀតសោត ត្រូវបានខាងក្រុមហ៊ុនផលិត និងឆ្លាក់រូបរចនាដោយដៃសុទ្ធសាធ ហើយនៅតាមគែមតុ សុទ្ធតែមានក្បូរក្បាច់ចម្លាក់នៅខាងក្នុងសាច់ឈើ(Inlay) ថែមទៀតផង។ កាន់តែជាពិសេស ជាងនេះទៀតនោះ បើយើងពិនិត្យឱ្យកាន់តែកៀកផ្ទាល់នឹងភ្នែក លោកអ្នកនឹងឃើញថា ផ្នែកខ្លះនៃក្បាច់ចម្លាក់លើតុនោះ ត្រូវបានបិទលម្អដោយសន្លឹកមាសយ៉ាងល្អវិចិត្រថែមទៀតផង។

ទាំងអស់នេះ ហើយដែលធ្វើឱ្យប្រេន តុការិយាល័យមួយឈុតនេះ ទទួលបានការចាប់អារម្មណ៍ពីគ្រប់ថ្នាក់ដឹកនាំកំពូលៗនៅតាមប្រទេសជុំវិញពិភពលោកដូច្នេះ។  

ដោយឡែក ផ្នែកកៅអី ដែលប្រើជាឈុតជាមួយតុ រាជសី ដ៏មានអំណាចនេះ ប្រើប្រាស់ដោយស្បែកដែលមានគុណភាពខ្ពស់ ប្រើប្រាស់បានយូរតជំនាន់មិនងាយខូច ឬឆាប់ចាស់ឡើយ។ លក្ខណៈពិសេសមួយទៀត ដែលបណ្ដាអភិជន ឬថ្នាក់ដឹកនាំតាមប្រទេសធំៗ ហ៊ានចំណាយលុយរាប់ម៉ឺនដុល្លារ ទិញឈុតតុប្រភេទនេះ យកទៅអង្គុយធ្វើការក្នុងការិយាល័យដោយមិនស្ដាយលុយ ក៏ដោយសារតែ ឈុតតុការិយាល័យនេះ ត្រូវបានផលិតនៅប្រទេសអ៊ីតាលី ដោយវង្សត្រកូល និងក្រុមហ៊ុនផលិតគ្រឿងសង្ហារិមដ៏ល្បីលំដាប់ពិភពលោក ឈ្មោះ Deluxe Arte ។

ក្រុមហ៊ុន Deluxe Arte គឺជាក្រុមហ៊ុនជំនាញ និងមានបទពិសោធន៍រាប់សតវត្សមកហើយ ក្នុងការរចនា និងផលិតគ្រឿងសង្ហារឹមប្រណិតៗ លក់ជូនអតិថិជនទូទាំងពិភពលោក។  

គ្រប់ប្រភេទគ្រឿងសង្ហារិម ដែលផលិតចេញពីក្រុមហ៊ុនដ៏ល្បីនៅប្រទេសអ៊ីតាលីនេះ សុទ្ធតែមានការរចនា និងបញ្ចូលសិល្បៈ រួមទាំងប្រណីតភាពគ្មានគូរប្រៀបបានឡើយ។

គុណតម្លៃ និងកេរ្តិ៍ឈ្មោះដ៏ល្បីសុះសាយរបស់ក្រុមហ៊ុន ផលិតគ្រឿងសង្ហារិម Deluxe Arte នេះហើយ ដែលជំរុញឱ្យ ក្រុមហ៊ុនលក់គ្រឿងសង្ហារិម និងគ្រឿងអគ្គិសនី Limperial Home  ដែលជាក្រុមហ៊ុន ទទួលបាននូវសិទ្ធិនាំចូល និងចែកចាយបន្តនូវគ្រឿងសង្ហារិមដែលមានម៉ាកយីហោល្បីល្បាញជាសកល ចេញពីរោងចក្រដើមនៅប្រទេសអ៊ីតាលី ទួគី និងពីបណ្ដាប្រទេសផ្សេងៗទៀតនៅប៉ែកអឺរ៉ុប មកលក់ជូនអតិថិជននៅកម្ពុជា។

វត្តមានរបស់ ហាងលក់គ្រឿងសង្ហារិម និងអគ្គិសនី Limperial Home បច្ចុប្បន្ន បានក្លាយជាផ្ទាំងស៊ីបរបស់អតិថិជនដែលជាម្ចាស់ភូមិគ្រឹះ និងគេហដ្ឋាន រាប់ចាប់ពីអ្នកមានធនធានថ្នាក់កណ្ដាល រហូតដល់លំដាប់អភិជន អញ្ជើញទៅទិញគ្រឿងសង្ហារិមប្រណីតផលិតដោយផ្ទាល់ដៃជនជាតិអ៊ីតាលីនៅទីនេះ។គ្រប់គ្រឿងសង្ហារិមទាំងអស់ នៅទីនោះ សុទ្ធតែមានវិញ្ញាបណ្ណប័ត្របញ្ជាក់ពីគុណភាព និងការធានា បិទជាប់មកជាមួយគ្រប់ផលិតផល ថាពិតជាផលិតចេញពីរោងចក្រដើមពិតៗ ឥតក្លែងបន្លំ។

ហេតុដូច្នេះហើយ អតិថិជន ដែលកំពុងស្វែងរកគ្រឿងសង្ហារិមប្រណីតៗ មិនចាំបាច់ចំណាយធនធានច្រើនលើការទិញសំបុត្រយន្តហោះ ទៅមើលផ្ទាល់នៅក្រៅប្រទេសទេ ព្រោះនៅក្រុមហ៊ុន Limperial Home មានលក់គ្រឿងសង្ហារិមទាំងអស់នេះ ស្របទៅតាមតម្រូវការរបស់អតិថិជនទាំងអស់។

ភាពច្នៃប្រឌិតគ្មានដែនកំណត់ រចនាម៉ូតដ៏ប្រណិតជានិរន្ត ដើម្បីតុបតែងគេហដ្ឋានដ៏ស្រស់ស្អាតរបស់លោកអ្នក តាមបែបClassicពិតៗ សូមអញ្ជើញមក Limperial Home ។ លីមភើរៀល ហូម មានអាស័យដ្ឋាននៅ អគារ#767,ផ្លូវ កម្ពុជាក្រោម ជិតស្ពានអាកាស ៧មករា, សង្កាត់ទឹកល្អក់1, ខណ្ឌទួលគោក, រាជធានីភ្នំពេញ។ លេខទំនាក់ទំនង : 061 610 222, 016 610 222, 092 222 421 ៕

260 Shares