គម្រោងអភិវឌ្ឍន៍ឆ្នេរកែបប្រវែង ២៧០០ម៉ែត្រ គ្រោងបញ្ចប់មុនបុណ្យសមុទ្រឆ្នាំ២០២៣

សង្គម​និង​សេដ្ឋកិច្ច

គម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ឆ្នេរកែប ដែល​ជា​ឆ្នេរ​​ខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់​​​ប្រវែង ២៧០០​ម៉ែត្រ ​គ្រោង​នឹង​ធ្វើ​យ៉ាង​ណា​ឱ្យ​បញ្ចប់​ទាំង​ស្រុង​នៅ​មុន​បុណ្យ​សមុទ្រ​ឆ្នាំ​២០២៣។ នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​​ពី​អភិបាល​ខេត្ត​កែប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម សោម​ ពិសិដ្ឋ​ ​​អភិបាល​ខេត្ត​កែប ​​បាន​ថ្លែង​ប្រាប់​ក្រុមការងារ​យុវជន​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ​​​នៅ​​រសៀល​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០២២​នេះ​ថា៖ “ក្តី​សង្ឃឹម​របស់​យើង​​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​កែប​នេះ គឺ​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ទាន់​មុន​បុណ្យ​សមុទ្រ​ឆ្នាំ​២០២៣។ ខេត្ត​កែប​នៅ​ឆ្នាំ​២០២៣ ​នឹង​មាន​ព្រឹត្តិការណ៍​ធំៗ​៣​សំខាន់​គឺ​ ១)ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ ២)ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម មាន​ហែល​ទឹក មាន​ធាក់កង់ មាន​រត់ចំងាយ ៣)បុណ្យ​សមុទ្រ ដែល​យើង​ត្រូវ​ត្រៀម​លក្ខណៈ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ កែ​លម្អ​សោភ័ណភាព និង​​ត្រូវ​រៀប​ចំ​ខ្លួន​ឱ្យ​បាន​ល្អ ក្នុង​ការ​ទទួល​ភ្ញៀវ​អន្តរជាតិ និង​ភ្ញៀវ​ជាតិ ជា​ពិសេស​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម”។

“យើង​អភិវឌ្ឍន៍ ដោយ​មិន​ភ្លេច​អភិរក្ស ហើយ​អភិរក្ស​គាំទ្រ​ការ​អភិវឌ្ឍ។ យើង​មិន​អភិវឌ្ឍ​ទាំង​ស្រុង​ដោយ​ខ្ទេច​ខ្ទី​ព្រៃ​ឈើ​និង​ឧទ្យាន​ជាតិ​នោះ​ទេ។ យើង​នឹង​រក្សា​ធនធាន​ធម្មជាតិ​ឱ្យ​បាន។ នេះ​ជា​ទស្សនៈ​របស់​ខ្ញុំ​ ដោយមាន​ការ​គាំទ្រ​ពី​ថ្នាក់​ដឹក​នាំ​ជា​ច្រើន”។ លោក​អភិបាល​ខេត្ត​បញ្ជាក់​បន្ថែម។

គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​កែប​​ថ្មី​​ប្រវែង ២៧០០​ម៉ែត្រ​នេះ​ ​​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​ព្រៃ​ធំ ក្រុង​កែប ខេត្ត​កែប៕