៤ខែដើមឆ្នាំនេះ កម្ពុជានាំចេញអង្ករបានជាង ​២០​ម៉ឺន​តោន ​ខណៈស្រូវបានជាង១លានតោន

សង្គម​និង​សេដ្ឋកិច្ច

ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២ កម្ពុជាបានសម្រេចការនាំចេញអង្ករបាន ចំនួន ២២១ ១៣៨ តោន និងនាំ​ចេញ​ស្រូវបានចំនួន ១ ៦៤៨ ៤៧៤ តោន ដែលគិតជាទឹកប្រាក់សរុបមានចំនួន ៥១៦.២១ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២២ នេះ មានក្រុមហ៊ុននាំចេញចំនួន ៤៨ ក្រុមហ៊ុនបានធ្វើ​ការនាំចេញទៅកាន់​គោល​ដៅចំនួន ៥៤ ដែលក្នុងនោះ កម្ពុជាបាននាំទៅ ប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវបាន បានចំនួន ១១៥ ២៥៥ តោន ឬស្មើនឹង ៥២.១២% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់មានចំនួន ៦២.៧៤ លានដុល្លារ​សហរដ្ឋអាមេរិក ការនាំចេញទៅ តំបន់អឺរ៉ុបមានបរិមាណសរុបចំនួន ៦៨ ៥៥៥ តោន ឬស្មើនឹង ៣១.០០% គិតជា​ទឹក​ប្រាក់មានចំនួន ៥១.០២ លានដុល្លារសហរដ្ឋអាមេរិក ការនាំចេញទៅកាន់តំបន់សមាជិកអាស៊ានមានចំនួន ២១ ៨៧៦ តោន ឬស្មើនឹង ៩.៨៩ % គិតជាទឹកប្រាក់មានចំនួន ១៣.៩០លានដុល្លារសហរដ្ឋអាមេរិក និងបណ្តា​ប្រទេសផ្សេងៗ ក្រៅពីតំបន់ ខាងលើបានចំនួន ១៥ ៤៥២ តោន ឬស្មើនឹង ៦.៩៩% គិតជាទឹកប្រាក់មានចំនួន ១១.៧៤ លានដុល្លារសហរដ្ឋអាមេរិក។

បរិមាណនៃការនាំចេញក្នុងរយៈពេល ៤ខែនេះ មានកំណើនចំនួន ១៤.៨៨% ឬស្មើនឹងចំនួន ២៨ ៦៤៣ តោន។

កម្ពុជាបាននាំចេញស្រូវគ្រប់ប្រភេទឆ្លងកាត់ព្រំដែនជាមួយប្រទេសវៀតណាមបានចំនួន ១ ៦៤៨ ៤៧៤ តោន គិតជាទឹកប្រាក់ប៉ាន់ស្មានប្រមាណជាចំនួន ៣៧៦.៦៤ លានដុល្លារសហរដ្ឋអាមេរិក។

ប្រភេទអង្ករក្រអូបគ្រប់ប្រភេទមានបរិមាណចំនួន ៦៧.១២% អង្ករស ចំនួន ៣០.១៣% អង្ករចំហុយចំនួន ១.០៧% និងអង្ករសរីរាង្គចំនួន ១.៦៨% ។