លោក ខៀវ កាញារីទ្ធ ត្រៀមស្នើសុំទៅរដ្ឋាភិបាលផ្តល់មេដាយកិត្តិយសដល់ស្ថាបនិក្រុមហ៊ុន ខ្មែរ យ៉ូរីយូ

អាជីវកម្ម

បុរសជនជាតិជប៉ុនម្នាក់ លោក រីយ៉ូយិ បានមកប្រទេសកម្ពុជាលើកដំបូងជួយកិច្ចការងារដោះមីន ដើម្បីអោយប្រជាកសិករ មានដីស្រែធ្វើដាំដុះដំណាំផ្សេងៗ លើផ្ទៃដីដែលបោះសម្អាតគ្រប់មីនរួចរាល់។ នៅពេលប្រជាកសិករ ដាំដុះ បានផលដំណាំតែពិបាករកទីផ្សារលក់ដូរ ពេលខ្លះគេបិទចច្រកព្រំដែន សម្រាប់នាំចេញ ពេលខ្លះតំលៃនៃការលក់ធ្លាក់ថោក ធ្វើអោយកសិផលត្រូវ រលួយខូច ខាត បាត់ទាំងថ្លៃដើមថែមទៀតផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយមើលឃើញពីកការលំបាកនេះ លោក រីយ៉ូយិ បានបង្កើតជាសហគមមួយឡើង កាលពីឆ្នាំ២០០៨ ដោយមានការគាំទ្រ និងជួយឧបត្តម្ភ ពីអ្នកជំនាញញនិងមន្រ្តីបច្ចេកទេសពី ប្រទេសជប៉ុន ដើម្បីប្រមូលយក កសិផលរបស់ប្រជាកសិករ ដូចជា ចេក ស្វាយ មកចូលរោងចក្រធ្វើការសម្ងួត វេចខ្ចប់ និងផលិតជាស្រា សម្រាប់លក់ ។

ដោយការងារនេះបានដំណើរការទៅដោយរលូន ទើបលោក បានបង្កើតជាក្រុមហ៊ុន ខ្មែរ យូរីយូ ដែលមានការគ្រប់គ្រងដោយ លោក ហុង សុខមាន ជាជនជាតិខ្មែរ។ លោក តាកាយ៉ាម៉ា រីយ៉ូយិ ជាប្រធានអង្គការបោះសម្អាតមីន និងអភិវឌ្ឍសហគមអន្តរជាតិ និងជាស្ថាបនិក្រុមហ៊ុន ខ្មែរ យ៉ូរីយូ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ដែលកំពុងដំណើរការលើខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ដើម្បីបង្កើតបាននូវទីផ្សារការងារ ក្នុងការបង្កើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ។ 

លោក រីយ៉ូយិ បានតស៊ីខិតខំជម្នះរាល់ឧបសគ្គដើម្បីធ្វើឱ្យកសិផលិតផលរបស់កសិករខ្មែរ មានទីផ្សារដូចជាដំណាប់ចេក និងស្វាយស្ងួត ហើយនិង ស្រាខ្មុរ និងស្រាលចេកជាដើម។ បច្ចុប្បន្ននេះ ក្រុមហ៊ុន ខ្មែរ យ៉ូរីយូ បានផលិត ជាស្រាដែលមានគុណភាពល្អ ហើយបាននាំយទៅលក់នៅប្រទេសជប៉ុន ក្នុងចំណោមស្រាទាំងនោះ មាន ស្រាខ្មុរ ស្រាស្វាយ ត្រូវបានផលិតឡើងនៅលើទឹដី សន្តិភាពដែលពីមុនជាចំការមីន។

ថ្លែងក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២នេះ លោក តាកាយ៉ាម៉ា រីយ៉ូយិ បានបញ្ជាក់ថា ការព្យាយាមជំរុញផ្នែកឧស្សាហ៍កម្មថ្នាក់តំបន់អោយប្រសើរឡើងសម្រាប់អភិវឌ្ឍន៍ និងនិរន្តភាពជីវភាពសហគមន៍ទៅថ្ងៃអនាគត ដោយក្រុមហ៊ុន បានផលិតស្រាស្វាយ និងស្រាខ្មុរ ដ៏ល្អ និងមានរសជាតិយ៉ាងពិសេសប្លែកពីគេ។ ដូច្នេះអ្វីដែលក្រុមហ៊ុន បន្តប្រឹងប្រែងជួយដល់ប្រជាកសិករខ្មែរ អោយកាន់តែមានជីវភាពល្អប្រសើរបន្ថែមទៀតនោះ គឺការពង្រឺងគុណភាពនូវរាល់ផលិតផលទាំងអស់ រួមទាំងការវិចខ្ចប់ ពិសេសផ្សព្វផ្សាយ ម៉ាក ស្រាដែលមានគុណភាពល្អនេះ ដើម្បីលក់ទៅកាន់ទីផ្សារអន្តរជាតិ។

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានវាយតំលៃខ្ពស់ំពោះ លោក រីយ៉ូយិ ស្ថាបនិក ក្រុមហ៊ុន ខ្មែរ យ៉ូរីយូ ដែលបានប្រឹងប្រែង ក្នុងការជួយដល់ប្រជាកសិករខ្មែរ មួយចំនួនអោយមានមុខរបរស្ថិតស្ថេរ និងមានប្រាក់ចំណូល ពីការលក់ផលដំណាំ ដែលបានដាំដុះ ដូចជាស្វាយ ខ្មុរ ជាដើម ។

ទន្ទឹមនឹងនោះ លោករដ្ឋមន្រ្តីបានទទួលស្គាល់ស្រា ស ដែលថ្លាល្អ ហើយមានគុណភាព ដែលផលិតដោយ លោក យ៉ូរីយូ កាលពីជាង ១០ ឆ្នាំមុនម្ល៉េះ ហើយឥឡូវក៏ បានផលិតជាស្រា ខ្មុរ និង ស្រាចេក ដែលកាន់តែមានរសជាតិ និងគុណភាពខ្ពស់។ តាមរយៈនេះ លោក ខៀវ កាញារីទ្ធ នឹងជួយធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយ ពីផលិតផលរបស់ ក្រុមហ៊ុន ខ្មែរ យ៉ូរីយូ បានផលិតឡើង ប្រកបដោយគុណភាព និងស្តង់ដាខ្ពស់ ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៍នឹងត្រៀមរៀបចំស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលកកម្ពុជា ផ្តល់ជូននូវមេដាយកិត្តិយសជូនដល់ លោក តាកាយ៉ាម៉ា រីយ៉ូយិ ដែលបានជួយដល់ប្រជាកសិករខ្មែរមួយចំនួនក្នុងខេត្តបាត់ដំបង អោយមានការងារធ្វើ និងប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃកាន់តែប្រសើរ៕

110 Shares