ព្រះសង្ឃខ្មែរមួយអង្គ ទទួលបាន «សក្ខីបត្រថ្នាក់​បណ្ឌិ​តរដ្ឋ» ពីសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក

សង្គម​និង​សេដ្ឋកិច្ច

ព្រះ​មុនី​កោសល​បណ្ឌិត​ យ៉ន​  សេង​យៀត ​ ព្រះសាកល​វិទ្យា​ធិការ​រង​នៃពុទ្ធិ​កសាកល​វិទ្យា​ល័យ​​ព្រះសីហនុ​រាជ ​បាន​​ទទួល​ជោគ​ជ័យពីការ​​ការពារ​បញ្ចប់​ការសិក្សា​ថា្នក់​ក្រោយ​បណ្ឌិត​ «Post-Doctoral Research Fellowship» ​នៅ​សាកល​វិទ្យាល័យ​ Harvard​ បានជាប់​ជា​ស្ថាពរ ក្រោយ​ពីព្រះ​អង្គ​បាន​ចំណាយ​ពេល​សិក្សា​អស់រយ:​ពេលជាង​៣​ឆ្នាំ​កន្លង​មក​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី៤ ខែឧ​សភា ឆ្នាំ២០២២ ព្រះមុនីកោសលបណ្ឌិត យ៉ន សេង យៀត ទទួលបាន «សក្ខីបត្រថ្នាក់បណ្ឌិតរដ្ឋ» ពីសាកលវិទ្យាល័យ Harvard បន្ទាប់ពីព្រះអង្គបានបញ្ច​ប់​កា​រ​សិ​ក្សា​ នៅឆ្នាំ២០២០កន្លងទៅលើមហាវិទ្យាល័យទស្សនវិជ្ជា Harvard Divinity School។

ក្នុងឆ្នាំ២០១៦ សាកល​វិ​ទ្យា​​​ល័យ Harvard បានសម្រេចផ្ដល់អាហាររូបករណ៍រយៈពេល៥ឆ្នាំ សម្រា​ប់ក​ម្រិ​ត​សិ​ក្សា «ថ្នា​ក់​ក្រោយបណ្ឌិត_Postdoc»​  (Postdoctoral Research Fellowship​) លើ​ប្រ​ធា​ន​ប​ទ​«​មា​គ៌ាអ​រិ​យ​ជ​ន» ដែលផ្ដោតសំខាន់អំពីតួនាទីព្រះសង្ឃក្នុងការកសាងនិងថែរក្សាសន្តិភាព។ នេះជាលើកទី១ហើយ ដែលសាកលវិទ្យាល័យ Harvard បា​ន​សម្រេ​ច​ប្រ​គេនអាហារូបករណ៍កម្រិតខ្ពស់បំផុតប្រភេទនេះ ដល់ប​ញ្ញវ​ន្ត​ស​ង្ឃ​ពុ​ទ្ធ​សា​ស​នា​ថេរវាទ នៅ​ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនក្នុងរយៈពេល៣៨៦ឆ្នាំ ចា​ប់តាំ​ង​ពី​ថ្ងៃ​ប​ង្កើ​ត​សា​ក​ល​វិ​ទ្យា​ល័​យ​ឡើ​ង​នៅ​ក្នុងឆ្នាំ១៦៣៦មក គឺព្រះមុនីកោសល យ៉ន សេង យៀត មកពីប្រទេសកម្ពុជា។

ព្រះ​មុនី​កោសល​ បណ្ឌិត​  យ៉ន​ សេងយៀត ​បាន​បួស ​ក្នុង​វិស័យ​ពុទ្ធចក្រ​ជាង​២០​ឆ្នាំ ​មក​នេះបាន​លះបង់​ ទាំងកម្លាំង​កាយនិង​ កម្លាំងចិត្ត​ដើម្បីរួម​ចំណែក​លើក​កម្ពស់​ព្រះពុទ្ធ​សាសនា​ដែលជាសាសនា​រដ្ឋ​ក្នុង​ប្រទេសកម្ពុជា​ ។

មុន​ពេលព្រះអង្គ​បន្តការ​សិក្សាស្រាវជ្រាវ​ពី​ទស្សន​វិជ្ជាព្រះពុទ្ធ​ថ្នាក់​ក្រោយ​បណ្ឌិត​តាម​រយៈ ​អាហារូបករណ៍​សាកល​វិទ្យាល័យ​ Harvard​ នៅ​អាមេរិក​នេះ​ព្រះអង្គ​បាន​សិក្សា​ស្រាវ​ជ្រាវនិង​ចូលរួម​សន្និសីទ​សាសនា​អន្តរជាតិជាង៥០​ប្រទេសទូទាំង​ពិភព​លោក ​ដើម្បីផ្សព្វផ្សាយ​លើក​តម្កើង​សាសនា​ព្រះពុទ្ធ​នៅកម្ពុជា​ ។

ក្នុង​ឆ្នាំ​២០០៨​ ព្រះអង្គ​ទទួល​សញ្ញាបត្រ​គ្រូពុទ្ធិកឧត្តម​សិក្សា​ទស្សន​វិជ្ជា​នៃ​ក្រសួង​ធម្ម​ការ​ និងសាសនា​ ឆ្នាំ​២០១០​ ព្រះ​អង្គ​ទទួល​បាន​សញ្ញា​បត្រ​កម្រិត​ឧត្តម​ នៅ​សាលា​ភូមិន្ទ​រដ្ឋ​បាល​ និង​ បាន​បញ្ចប់​ផ្នែក​បណ្ឌិតវិទ្យាសាស្ត្រ​នយោបាយ​ នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ក្នុង​ ឆ្នាំ២០១៤​ ។

ក្នុង​ឆ្នាំ២០០៦​ ដល់​បច្ចុប្បន្ន​ ព្រះអង្គ​បាន​ចូល​កាន់​តួនាទី​ជាសាកល​វិទ្យាធិការ​រង​ពុទ្ធិកសាកល​វិទ្យាល័យ​ព្រះ​សីហនុ​រាជ​ និង​ឆ្នាំ​២០១៣​ ដល់​បច្ចុប្បន្ន​ព្រះអង្គ​ជា​ព្រឹទ្ធ​បុរស​រង​ភាសា​អង់គ្លេស​ នៅសាកល​វិទ្យាល័យ​បញ្ញាសាស្ត្រកម្ពុជា​៕