សិស្សមន្ត្រីជាន់ខ្ពស់​ ៩០នាក់ ចេញបំពេញការងារតាមក្រសួង ស្ថាប័នរដ្ឋនានា ជាផ្លូវការ

សង្គម​និង​សេដ្ឋកិច្ច

សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ ហៅថា ជំនាន់ «ឧស្សាហកម្ម ៤.០» ចំនួន ៩០នាក់ ត្រូវបានបែងចែក​កន្លែង​បំពេញ​ការងារ និង​ចូល​បម្រើ​ការងារ​នៅ​តាម​ក្រសួង​ ស្ថាប័ន​រដ្ឋ​នានា ជា​ផ្លូវការ​ហើយ​ បន្ទាប់​ពី​សិក្សា​រយៈ​ពេល​ ០២​ឆ្នាំ ​ដោយ​ជោគជ័យ ​នៅ​សាលាភូមិន្ទរដ្ឋបាល​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​រយៈ​សេចក្តីសម្រេច​​របស់​ក្រសួង​មុខងារ​សាធារណៈ ដែល​ចុះ​ហត្ថលេខា​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី ព្រុំ សុខា ​​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា សិស្ស​មន្ត្រី​ជាន់​ខ្ពស់​ជំនាន់​ទី​១១ ដែល​មាន​៣​ជំនាញ​គឺ រដ្ឋបាលសាធារណៈ, សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ទំនាក់ទំនងអន្តរជាតិ ​​​​នឹង​ទទួល​បាន​ប្រាក់​បំណាច់មុខងារ​ស្មើ​នឹង​អនុប្រធាននាយកដ្ឋាន ​​ព្រម​ទាំង​​ប្រាក់​បៀវត្ស​មូលដ្ឋាន ​​នឹង​ទទួល​បាន​ចាប់​ពី​ខែ​ឧសភា ឆ្នាំ​២០២២ នេះ​​តទៅ។

ក្រសួង ស្ថាប័ន ដែលសិស្សមន្ត្រីជាន់ខ្ពស់ ចេញទៅបំពេញការងារមានដូចជា៖ ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងមហាផ្ទៃ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងរ៉ែ និងថាមពល, ក្រសួងផែនការ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងបរិស្ថាន, ក្រសួងយុត្តិធម៌, ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងសុខាភិបាល, ក្រសួងសាធារណៈការ និងដឹកជញ្ជូន, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងកិច្ចការនារី, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងមុខងារសាធារណៈ, អង្គភាពប្រឆាំងអំពើពុករលួយ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕