បង្កគ្រោះថ្នាក់ចរាចរណ៍ហើយ បើករត់គេច ចុងក្រោយសមត្ថកិច្ចចាប់បាន ឆែកឃើញគ្រឿងញៀនជាច្រើនគីឡូ

ព័ត៌មានថ្មីៗ

បុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើបបុករ៉ឺម៉កកង់បីឥណ្ឌាក្រឡាប់ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង ០១និង៣០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចស្តុបរោង កុនលុច្ស ស្ថិតតាមបណ្តោយមហាវិថីព្រះនរោត្តម កែងផ្លូវលេខ១៥៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់និងស្ត្រីម្នាក់ បានបើករ៉ឺម៉កកង់បីឥណ្ឌា ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1M-1574 ធ្វើដំណើរ តាមបណ្ដោយមហាវិថីព្រះនរោត្តម ពីកើតទៅលិច បានឈប់រង់ចាំស្តុប។ ខណៈពេលនោះ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក លុច្សស៊ីស RX-350 ពណ៌ខ្មៅ ពាក់ស្លាកលេខ 2AW-4332 បើកបរដោយបុរសជនជាតិចិនម្នាក់ បានធ្វើដំណើរមកពីក្រោយបុកពេញទំហឹង អូសរ៉ឺម៉កកង់បីជាច្រើនម៉ែត្រ បណ្ដាលឲ្យក្រឡាប់រងរបួសធ្ងន់ នឹងត្រូវបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗ ហើយរថយន្តបង្កបានព្យាយាមបើករត់គេចរហូតដល់ផ្សារតាប៉ាង ផ្លូវលេខ១៣៦ ទើបត្រូវបានប្រជាពលរដ្ឋដេញ ឃាត់បានតែម្តង និងវាយម្នាក់មួយដៃមួយជើង ទើបបណ្ដាលឲ្យរងរបួសបែកមាត់។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចបានធ្វើការឆែកឆេរលើរថយន្តបង្ក ដោយរថយន្តលុច្សស៊ីស RX-350 ខាងលើ គឺពាក់ស្លាកលេខក្លែងក្លាយ ជាមួយគ្នានោះ សមត្ថកិច្ចក៏បានរកឃើញគ្រឿងញៀន១០ គីឡូក្រាមនៅក្នុងរថយន្តនោះផងដែរ៕

43 Shares