ត្រឹមដើមខែឧសភានេះ កម្ពុជាសល់ស្រូវនិងអង្ករ ប្រមាណ ១០លានតោន

សង្គម​និង​សេដ្ឋកិច្ច

វិស័យ​កសិកម្ម​ នៅ​តែ​ត្រូវ​បានរដ្ឋាភិបាលចាត់ទុកជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ​។​ ប្រជាជន​ប្រមាណ​ជា​ ៧៦%​ នៃ​ចំនួន​ប្រជាជន​សរុប​ កំពុង​រស់នៅ​តំបន់​ជនបទ​ ខណៈ​វិស័យ​កសិកម្ម​បាន​ផ្តល់​ការងារ​ចំនួន​ ៣១,២%​ នៃ​ចំនួន​ការងារ​សរុប​ និង​បាន​ចូលរួម​ចំណែក​ ២០,៧%​ ចូល​ទៅ​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​ (​ផ​.​ផ​.​ស​)​ ក្នុង​ឆ្នាំ​២០១៩​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រមុខរដ្ឋាភិបាលកម្ពុជា ថ្លែងពីរដ្ឋធានីវ៉ាស៊ីនតោន ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណជាង ២ពាន់នាក់ កាលពីថ្ងៃទី១១ ខែឧសភា បានឱ្យដឹងថា កម្ពុជាសល់ស្រូវប្រមាណ៦លានតោន ហើយសល់អង្ករ ៤លានតោន។

ទន្ទឹមនឹងនោះ ​វិស័យ​កសិកម្ម​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកជា​វិស័យ​តែ​មួយ​គត់​ដែល​មិនសូវ​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​វិបត្តិ​នៃជំងឺកូ​វី​ដ​-១៩​។​ ក្នុង​ចំណោម​ផលិតផល​កសិកម្ម​ទាំងអស់​ ស្រូវ​គឺជា​ផលិតផល​កសិកម្ម​សំខាន់​ជាងគេ​ ដែល​បាន​ចូលរួម​ចំណែក​ជិត​ពាក់កណ្ដាល​នៃ​វិស័យ​កសិកម្ម​ទាំងមូល​ទៅ​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​ (​ផ​.​ផ​.​ស​) និង​មានការ​នាំ​ចេញ​ស្រូវ​-​អង្ករ​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ដោយសារ​ការ​កើនឡើង​តម្រូវការ​សរុប​។​

ជាមួយគ្នានេះ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២ កម្ពុជាបានសម្រេចការនាំចេញអង្ករបាន ចំនួន ២២១ ១៣៨ តោន និងនាំ​ចេញ​ស្រូវបានចំនួន ១ ៦៤៨ ៤៧៤ តោន ដែលគិតជាទឹកប្រាក់សរុបមានចំនួន ៥១៦.២១ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះ។

ដោយឡែក ការនាំចេញស្រូវគ្រប់ប្រភេទឆ្លងកាត់ព្រំដែនជាមួយប្រទេសវៀតណាមបានចំនួន ១ ៦៤៨ ៤៧៤ តោន គិតជាទឹកប្រាក់ប៉ាន់ស្មានប្រមាណជាចំនួន ៣៧៦.៦៤ លានដុល្លារសហរដ្ឋអាមេរិក៕