ឧកញ៉ាល្បីៗណាខ្លះ ចូលរួមពិធីសំណេះសំណាលជាមួយបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា?

ជុំវិញ​ឧកញ៉ា

នារសៀល​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០២២ ​អ្នកឧកញ៉ា និង​ឧកញ៉ា​ជា​ច្រើន​ បាន​​អញ្ជើញ​ចូល​រួម​ ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​បងប្អូន​សហគមន៍​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា ប្រមាណ​ជាង ២០០០​នាក់ ដែល​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីដ៏រីករាយខាងលើនេះ គេឃើញមានវត្តមាន​ អ្នកឧកញ៉ា និង​ឧកញ៉ា​ជា​ច្រើន​ដូច​ជា៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា ហេង សិទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ារីថាម គ្រុប, ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA, ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួតជា ផ្គត់ផ្គង់សំភារៈសំណង់, ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល, ឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន, ឧកញ៉ា ភូ វាសនា អនុប្រធានសភាពាណិជ្ជកម្ម​កម្ពុជា និងប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តបាត់ដំបង និង អ្នកឧកញ៉ា សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Group ជាដើម៕

196 Shares