ដីឡូត៍ជាប់ផ្លូវជាតិ៥១ ទំហំ១៣០ហិចតា ឧកញ៉ា អុឹង គីមហុង ផ្ដល់ល.ខបង់រំលស់សុទ្ធ ១០០$/ខែ អត់គិតការប្រាក់ ៥ឆ្នាំ!

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន TLL Real Estate Co,. LTD របស់លោក ឧកញ៉ា អុឹង គីមហុង កំពុងតែផ្ដល់ជូនលក្ខខណ្ឌបង់រំលស់ដីឡូត៍យ៉ាងពិសេសជូនអតិថិជន នោះគឺ ការបង់រំលស់ដីឡូតិ៍លំនៅឋាន ចាប់ពី ១០០$/ខែ ដោយគ្មានការប្រាក់ រហូតដល់រយៈពេល ៥ឆ្នាំ។ លក្ខខណ្ឌបង់រំលស់ ដោយអត់គិតការប្រាក់នេះ គឺជាជម្រើសថ្មី និងមិនធ្លាប់មាន ហើយក៏ជាឱកាសល្អបំផុត សម្រាប់អតិថិជន ដែលកំពុងសម្លឹងចង់បានប្រភេទដីឡូត៍ ស្ថិតក្នុងគម្រោងខ្នាតយក្ស លាតសន្ធឹងលើផ្ទៃដីទំហំ ១៣០ ហិចតា ហើយនៅជាប់នឹងផ្លូវជាតិលេខ ៥១ ផ្ទាល់តែម្ដង។  

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់ប្រភេទដីឡូត៍សង់លំនៅឋាន មានច្រើនទំហំ ច្រើនជម្រើស ដូចជា៖ ទំហំ 5m X 20m, 5m X 25m និងទំហំ 5m X 30m ហើយមានតម្លៃចាប់ពី 9900$ ឡើង។

នៅក្នុងគម្រោងដីឡូត៍ និងផ្ទះ របស់ក្រុមហ៊ុន TLL ស្ថិតនៅជាប់នឹងផ្លូវជាតិលេខ៥១នេះ ជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏មានសក្ដានុពល និងលេចធ្លោក្នុងតំបន់ជាយក្រុង ជាប់នឹងផ្លូវរដ្ឋ។ ក្នុងគម្រោងមានផ្ទះ និងដី សរុបជាង 6,000 ឡូតិ៍&ល្វែង មានសួនច្បារ សួនកម្សាន្ត សួនហាត់ប្រាណ តារាងបាល់ទាត់ និងមានរោងចក្រ ចំនួន 16 រោងចក្រ កំពុងដំណើរការស្រាប់។

ក្នុងគម្រោងទៀតសោត ក្រុមហ៊ុន រៀបចំចាក់ជាផ្លូវបេតុង កម្រាស់ 2តឹក ទំហំ 10ម 12ម និង 20ម មានប្រព័ន្ធលូ ទឹកភ្លើង និងអំពូលសូឡាគ្រប់ដងផ្លូវទាំងអស់។ ក្រៅពីដីឡូត៍ ក្រុមហ៊ុន ក៏មានបើកលក់ជាប្រភេទផ្ទះវីឡាបែប Link House, Shop House និងផ្ទះល្វែងប្រភេទ E0 ផងដែរ។

គម្រោងដីឡូត៍ និងផ្ទះ របស់ក្រុមហ៊ុន TLL Real Estate Co,. LTD របស់ ឧកញ៉ា អុឹង គីមហុង​ មានទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ51 ធ្វើដំណើរត្រឹមតែ 15 នាទី ពីផ្លូវកប់ស្រូវ នៅក្បែរសួនឧស្សាហកម្មគម្រោង អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ចន្លោះផ្សារថ្នល់ទទឹង និងផ្សារបាត់ដឹង។ ទំនាក់ទំនងព័ត៌មានលម្អិត៖ 015 663 995 / 015 618 176/089 663 995 / 099 733 277 /066 553 168 ៕