តើឧកញ៉ា លាង សាំង គ្រប់គ្រងមុខជំនួញអ្វីខ្លះ?

ជំទាវស្រុកខ្មែរ

បុរី ហាយ ធិច អាចនិយាយបានថា ជាក្រុមហ៊ុនអភិវឌ្ឍន៍សំណង់លំនៅដ្ឋានមានបទពិសោធន៍ចំណាស់ជាងគេមួយស្ថិតក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា។ ក្រុមហ៊ុននេះវិនិយោគដោយសហគ្រិនជើងចាស់មួយរូបដែលមានភាពស្វាហាប់ និងទស្សនៈវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍអចលនទ្រព្យ គឺឧកញ៉ា លាង សាំង អគ្គនាយកក្រុមហ៊ុន បុរី ហាយ ធិច ជាមួយនឹងបុត្រសម្ព័ន្ធក្រុមហ៊ុនក្នុងវិស័យផលិតទឹកបរិសុទ្ធ ស៊ុបភើ ហាធិច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពីដឹកនាំក្រុមហ៊ុន ហាយ ធិច ឧកញ៉ា លាង សាំង ក៏ជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា ដឹកនាំដោយអ្នឧកញ៉ា លី ហួរ ជាប្រធាន និងឧត្តមទីប្រឹក្សាជាន់ខ្ពស់ចំនួន ២រូបទៀត អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន វាយ.អិល.ភី គ្រុប និងអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុន ជីបម៉ុង គ្រុប។

លោកត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា ឧកញ៉ា តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៧១៣/៨៦០ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣។

ឧកញ៉ា លាង សាំង ចាប់ផ្ដើមបើកអាជីវកម្មក្រុមហ៊ុន បុរី ហាយធិច នៅក្នុងឆ្នាំ២០០៦ គិតមកទល់ឆ្នាំ២០២២នេះ បានដំណើរការអាជីវកម្មអស់រយៈពេល ១៦ឆ្នាំមកហើយទៅសំណង់ លំនៅឋានបែបវិឡា ប្រណិត ភាព និង ក្លឹប ហាត់ ប្រាណ ជា ដើម។

បើ គិត មក ដល់ សព្វថ្ងៃ ក្រុមហ៊ុន ហាយធិច មានគម្រោង អនុវត្តរួចមកហើយមួយចំនួនដូចជា បុរី ហាយ ធិច, បុរី ហាយ ធិច ២, បុរី ហាយ ធិច លុច្សសារី , បុរី ហាយធិច ចំប៉ាក្បាលកោះ, បុរី ហាយ ធិច ឌឺព្រីមៀម, បុរី ហាយ ធិច តាងៅ រួមនឹងអាគារ ពណ៌ ស៦ជាន់។

អាជីវកម្មចេះតែរីកលូតលាស់បោះជំហានទៅមុខ ទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ឧកញ៉ា លាង សាំង តាមរយៈក្រុមហ៊ុន បុរី ហាយ ធិច បានពង្រីកខ្លួនទៅជា ក្រុមហ៊ុន SL HI-TECH CO.,LTD ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងវិស័យផ្សេងទៀត។

ក្រុមហ៊ុន SL HI –TECH CO.,LTD ធ្លាប់បានអះអាងថា ក្រុមហ៊ុន គឺជានិមិត្តសញ្ញានៃគុណភាពខ្ពស់ សេវាកម្មល្អ និងមានទំនុកចិត្ត សម្រាប់អតិថិជន។ ក្រុមហ៊ុនបានអភិឌ្ឍន៍គម្រោងលំនៅដ្ធានដ៏ល្អប្រណិតជាច្រើននៅកម្ពុជាដោយរួមបញ្ចូលនូវរចនាបថបែបបរទេស និង រចនាបថបែបខ្មែរ ដែលមានរចនាម៉ូតទំនើប ទាន់សម័យសម្រាប់ការរស់នៅ និងការប្រកបអាជីវកម្ម។

ជាមួយគ្នានោះ ក្រុមហ៊ុននឹងបន្តពង្រឹងនូវសង្ត់ដារ និង គុណភាពសំណង់ឲ្យកាន់តែខ្ពស់សម្រាប់ការរស់នៅប្រកបដោយឧត្តមភាព៕