មិនចាញ់ប្រេនបរទេសឡើយ P.Y Mart ដែល​បង្កើត​ឡើង​ដោយ​​កូនខ្មែរ កំពុងពង្រីកសាខានៅទូទាំងប្រទេស

សង្គម​និង​សេដ្ឋកិច្ច

មិនចាញ់ប្រេនធំៗរបស់បរទេសនោះទេ P.Y Mart ដែលជាម៉ាតលក់ទំនិញមួយដែលបង្កើតឡើងដោយកូនខ្មែរ កំពុង​ពង្រីក​​​សាខានៅទូទាំងប្រទេស ។ បើតាមលោក ឌី វ៉ាន់ខូវ អគ្គនាយក P.Y Mart បានបញ្ជាក់ថា ការពង្រីក​សាខាថ្មីជា​ច្រើន​នៅទូទាំង២៥ខេត្តរាជធានី P.Y Mart បានវិវត្តកាន់តែមានស្តង់ដារជាងមុន និងបានដាក់បន្ថែមទំនិញ​ផ្សេងៗ​ជាច្រើនមុខ ហើយសន្ទុះនៃលក់របស់ តំណាងលក់រាយ របស់ P.Y Mart តាមសាខានីមួយៗ បានកើនឡើងយ៉ាងខ្លាំងផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឌី វ៉ាន់ខូវ បានបន្តថា សម្រាប់អាជីករ ស្ត្រីមេផ្ទះ អ្នកធ្វើការឱ្យគេ សិស្ស និងនិសិត្ស អ្នកដែ ល មានមុខរបរហើយ ប៉ុន្តែកំពុង ស្វែងរកមុខរបរថ្មី ឬបង្កើតអាជីវកម្មផ្ទាល់ខ្លួន អាចពិចារណា ជាមួយ នឹងការទិញហ្វ្រេនឆាយ P.Y Mart ជាមួយនឹងតម្លៃសមរម្យ។

ជាមួយគ្នានេះ កញ្ញា រ៉ូពី លីណា ដែលបានបើកដំណើរការសាខា P.Y Mart នៅរាជធានីភ្នំពេញ បានបញ្ជាក់ថា កត្តាដែល​ជំរុញ​​​អោយកញ្ញាទិញប្រេន P.Y Mart ដោយសារតែសំលឹងថាជាអាជីវកម្មថ្មីមួយបែបទំនើប ងាយស្រួល​លក់នៅ​ទីតាំង​ផ្ទាល់​ក៏បាន និងលក់នៅលើអនឡាញក៏បាន។ ហើយអ្វីរឹតតែពិសេស ម្ចាស់ប្រេនក៏បានជួយធ្វើយុទ្ធសាស្រ្ត ទីផ្សារ និងការ​ប្រម៉ូត​ផលិតផលផ្សេងនៅលើបណ្តាញសង្គមថែមទៀតផង។

គួរបញ្ជាក់ថា P.Y Mart ដែលជាម៉ាតលក់ទំនិញមួយដែលបង្កើតឡើងដោយកូនខ្មែរ។ P.Y Mart មានលក់នំចំណី ភេសជ្ផៈ គ្រឿង​​ឧបភោគបរិភោគ ឧបករណ៍ប្រើប្រាស់ សម្ភារៈអគ្គិសនី គ្រឿងអេឡិចត្រូវនិកទំនើបៗ នាំចូលមកពី​សហរដ្ឋអា​មេ​រិក​ ចិន កូរ៉េ និងថៃជាដើម ៕