ក្រុម​ចម្រៀងគ្រួសារខ្មែរ នាំ​គ្នា​ញ៉ាំនំបញ្ចុក បង្ហាញ​ពី​ការ​គាំទ្រ…

កម្សាន្ត

ដូចដែលបងប្អូនមួយចំនួនបានស្គាល់ហើយថាកម្មវិធី ចម្រៀងគ្រួសារខ្មែរ គឺ​ជាកម្មវិធីមួយដែលមាន​ប្រជាប្រិយភាពដោយតែងមានតារាកិត្តិយសជំនាន់ចាស់ថ្មីមកប្រមូលផ្តុំគ្នាបកស្រាយចំរៀង។ មុននេះបន្តិចស្រាប់តែកម្មវិធី ចម្រៀងគ្រួសារខ្មែរ បានបង្ហោះវីដេអូ​ក្រៅឆាកពីជំនួបជួបជុំញ៉ាំនំបញ្ចុក​ខ្មែររួមគ្នាទាំងក្រុមការងារ និងតារាកិត្តិយស យ៉ាងសប្បាយរីករាយ។ ការ​ញ៉ាំនំបញ្ចុក នេះ​បង្ហាញ​ពី​ការ​គាំទ្រ​នំ​ដែល​ជា​កេរដំណែល​ដូនតា​ខ្មែរ ស្រប​ពេល​ដែល​អ្នក​នយោបាយ ​បាន​យក​នំបញ្ចុក​នេះ ធ្វើ​នយោបាយ​ដូច​គ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូម​មិន​មិន​នយោបាយ​​​នាំ​​ឲ្យ​កាន់​តែ​វែង​ឆ្ងាយ យើង​ងាក​មក​មើល​សកម្មភាព របស់​តារា​ទាំង​អស់​ដែល​បាន​ចូល​រួម​ញ៉ាំ​វិញ​ម្ដង។ យើងសង្កេតឃើញមានវត្តមានតារាល្បីៗដែលជាតារាកិត្តិយសដូចជាកញ្ញា សួស វីហ្សា, លោក ថមមី, កញ្ញា នាង គន្ធា, តន្ត្រីករ សុធី ឡយ, នាយ ក្រួច, អ្នកនាង ឆោម ឆពុំ និងលោក អ៊ុក ណារីន ជាដើម ។