មកស្គាល់ ឧកញ៉ា០៣រូប ម្ចាស់ក្រុមហ៊ុនប្រេងឥន្ទនៈល្បីៗនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុនប្រេងឥន្ទនៈល្បីៗនៅប្រទេសកម្ពុជា គឺមានច្រើន ហើយក្នុងនោះមានក្រុមហ៊ុនប្រេងមួយ​ចំនួន​បាន​ទិញ​សិទ្ធិ​​ចែកចាយ​លក់​បន្ត​មក​ពី​បរទេស ​​​​ប៉ុន្តែ​ក៏​មាន​ក្រុមហ៊ុន​ប្រេង​ឥន្ទនៈល្បីៗ​​មួយ​ចំនួន​ផង​ដែរ ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ខ្មែរ និង​ជា​ឧកញ៉ា។ តើ​ឧកញ៉ា​រូប​ណា​ខ្លះ ​ជា​ម្ចាស់​ក្រុមហ៊ុន​ប្រេង​ឥន្ទនៈ​នៅ​កម្ពុជា?​​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. អ្នកឧកញ៉ា សុខ គង់៖ អគ្គនាយកក្រុមហ៊ុន សុខ គង់ អាហរ័ណ នីហរ័ណ (សូគីមិច)

អ្នកឧកញ៉ា សុខ គង់ ជាអ្នកជោគជ័យក្នុងអាជីវកម្ម និង​ជា​មហាសេដ្ឋី​នៅ​ស្រុក​ខ្មែរ​ម្នាក់។ លោកឧកញ៉ា​ជាម្ចាស់​ក្រុមហ៊ុនប្រេងសូគីម៉ិច គ្រុប, ជាម្ចាស់សណ្ឋាគារសុខា និង​ជា​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​បូកគោ។ ឧកញ៉ា សុខ គង់ បាន​បង្កើត​ក្រុមហ៊ុន​​ប្រេងឥន្ទនៈ​សូគីមិច តាំង​ពី​ឆ្នាំ​១៩៩០ ​​ហើយ​បាន​ទទួល​ជោគជ័យ​​​​យ៉ាង​ធំ​ធេង។ មក​ទល់​​បច្ចុប្បន្ន​ ​​​មាន​ស្ថានីយ៍​ប្រេង​សូគីមិច ជិត​២០០​កន្លែង នៅ​ទូទាំង​ប្រទេស​កម្ពុជា។

២. អ្នកឧកញ៉ា ទ្រី ភាព ៖ អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប ក្រុមហ៊ុន ហើយ​ «ប៉ាប៉ា ភេត្រូលៀម (PAPA PETROLEUM Co.,Ltd)» ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធថ្មី

អ្នក​ឧកញ៉ា ទ្រី ភាព ជា​សេដ្ឋី​មួយ​រូប​ ដែល​បាន​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច និង​ដី​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ក្រោម​រូបភាព​ជា​ចម្ការ​ដាំ​កសិ-​ឧស្សាហកម្ម (កៅស៊ូ, ម្រេច) តំបន់​រមណីយដ្ឋាន សំណង់ និង​សេវា​ទំនិញ​ (ផែ​ស្ងួត) ជាដើម។ ចំណែក​ឯ​ ប៉ាប៉ា ភេត្រូលៀម (PAPA PETROLEUM Co.,Ltd) ​​ក៏​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ថ្មី​មួយ​របស់​លោក​ផង​ដែរ ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៦ ​​​​ហើយ​បច្ចុប្បន្ន​​​មាន​ស្ថានីយ៍​ផ្គត់ផ្គង់ទីផ្សារប្រេងគ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។

៣. ឧកញ៉ា ឈុន អូន៖ ស្ថាបនិ​​ក និងជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុនប្រេងឥន្ទនៈតេលាកម្ពុជា

ឧកញ៉ា ឈុន អូន គឺឥស្សរជនឆ្នើមម្នាក់ដែលមានជំនាញខ្ពស់ទាំងផ្នែកគំនិត និងបច្ចេកទេស​ក្នុងការគ្រប់គ្រង។ លោកឧកញ៉ា បានបោះទុនវិនិយោគក្នុងវិស័យប្រេងឥន្ទនៈនេះអស់រយៈពេល ២៥ ឆ្នាំមកហើយ។ ក្រុមហ៊ុនកម្ពុជា តេលា គឺជាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ ដ៏ធំមួយ​ក្នុងប្រទេស​កម្ពុជា ដែលគិតមកទល់ពេលនេះ ក្រុមហ៊ុនមានសាខាចែកចាយបន្ត និងផ្ទាល់ខ្លួនដល់ទៅជិត​ ២០០០ សាខាទូទាំងប្រទេស។

0 Shares