ធនាគារ ABA ជាប់ឈ្មោះជាអ្នកបង់ពន្ធជូនរដ្ឋច្រើនជាងគេទាំង៣ ប្រចាំឆ្នាំ២០២១

សង្គម​និង​សេដ្ឋកិច្ច

ធនាគារ​ ABA​ ដែល​ជា​ធនាគារជាតិនៃប្រទេសកាណាដា បាន​ទទួល​លិខិត​សរសើរ​ពី​រដ្ឋាភិបាលកម្ពុជា ​ចំពោះ​ការ​រួមចំណែក​របស់​ធនាគារ​ក្នុង​ការ​ អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ ក្នុង​នាម​ជា​សហគ្រាស​បង់ពន្ធ​ច្រើន​ជាងគេ​ទាំង​បី​ ប្រចាំឆ្នាំ​ ២០២១ ដោយ​ឆ្នាំ​មុន​ ស្ថិតក្នុងចំណោម​អ្នក​បង់ពន្ធ​ច្រើន​ជាងគេ​លំដាប់​ទី ១២។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​អភិវឌ្ឍ​នៃ​ចំណាត់ថ្នាក់​នេះ​ បាន​បង្ហាញ​ពី​ការ​បន្ដ​ប្តេជ្ញា​ចិត្ត​ និង​តម្លាភាព​របស់​ធនាគារ​ក្នុង​អភិបាលកិច្ច​ពន្ធ​សារ​ជីវ​កម្ម​ដ៏​ល្អ​របស់​ខ្លួន​តាម​រយៈ​ការ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ដារ​ជូន​រដ្ឋ​។

តាមរយៈលិខិតមួយទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​​បាន​ថ្លែងអំណរគុណ​ និង​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​​ធនាគារ​ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ដារ​ជូន​រដ្ឋ​។​

លិខិតដដែលបានបញ្ជាក់ថា៖ “ABA​ ជា​សហគ្រាស​ជាប់​ចំណាត់ថ្នាក់​លេខ​ 3​ ក្នុង​ចំណោម​អ្នក​បង់ពន្ធ​ច្រើន​ជាងគេ​ និង​ទទួល​បាន​អនុលោម​ភាព​សារពើពន្ធ​ ប្រភេទ​ “​មាស​”​ ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ សម្រាប់​ការ​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​មោះមុត​ចំពោះ​អនុលោម​ភាព​សារពើពន្ធ​ ។​ ការបំពេញកាតព្វកិច្ចបង់ពន្ធរបស់ធនាគារ ABA គឺជា​ការ​ចូលរួម​ចំណែក​ដែល​មិន​អាច​ខ្វះ​បាន​ពី​វិស័យ​ឯកជន​ដែល​ជា​ដៃគូ​ដ៏​សំខាន់​របស់​រដ្ឋ​ និង​ជា​កម្លាំង​ច​លករ​សម្រាប់​ការ​អភិវឌ្ឍ​ និង​ការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ច​ និង​សង្គម​ជាតិ​កម្ពុជា”។

ក្នុង​ខែធ្នូ​ ឆ្នាំ​ ២០២០​ ធនាគារ​ ABA​ ទទួល​បាន​វិញ្ញាបនបត្រ​អនុលោម​ភាព​សារពើពន្ធ​ ប្រភេទ​ “​មាស​”​ ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​រយៈពេល​ ២​ ឆ្នាំ​ជាប់ៗ​គ្នា​សម្រាប់​ឆ្នាំ​ហិរញ្ញវត្ថុ​ ២០២១​ និង​ ២០២២​ ដែល​ជា​សមិទ្ធផល​នៃ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​រឹង​មាំ​ចំពោះ​អនុលោម​ភាព​ពន្ធដារ​នៅ​កម្ពុជា​៕