អ្នកឧកញ៉ា ម៉ុង ឬទ្ធី ចែករំលែកចំណេះដឹងល្អៗដល់ឧកញ៉ា ខេមរៈ សិរីមន្ត

ជុំវិញ​ឧកញ៉ា

មហាសេដ្ឋីកសិកម្ម ឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ​​បាន​​ចំណាយ​ពេល​​ដ៏​មាន​តម្លៃ​​ចែក​រំលែក​ចំណេះ​ដឹង​ល្អៗ​មួយ​ចំនួន​​​​ដល់​ឧកញ៉ា​ថ្មី​វ័យ​ក្មេង ខេមរៈ សិរីមន្ត ​​កាល​ពី​ពេល​ថ្មីៗ​នេះ​ នៅ​ក្នុង​កម្មវិធី ​គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ​ហៅ​​កាត់​ថា TYDA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីជា​ការ​តប​ស្នងដឹងគុណ ​​​​កំពូល​តារា​ចម្រៀង​ ខេមរៈ សិរីមន្ត ​ដែល​​​​បាន​​ឧបត្ថម្ភ​ថវិកា​ចំនួន ៥០០០​ដុល្លារ ជូន​ដល់​គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ​ដែរ​នោះ​ ​​​​បាន​បង្ហោះសារ​លើ​ទំព័រ​ហ្វេសបុក​ កាល​ពី​ម្សិល​មិញ​​ថា៖ “គោរព​អរគុណ អ្នក​ឧកញ៉ា​ពូ​ ដែល​បាន​ចែក​រំលែក​ចំណេះ​ដឹង​ល្អៗ​ដល់​ក្មួយ”។

គួរ​រំឭក​ថា តារាចម្រៀង ខេមរៈ សិរីមន្ត ​​ត្រូវបាន​ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” ​កាល​ពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។ ក្រៅ​ពី​អាជីព​ជា​អ្នក​សិល្បៈ បច្ចុប្បន្ន​ ខេមរៈ សិរីមន្ត ​​កំពុង​មាន​មុខ​ជំនួញ​​លក់​ដីឡូត៍​ជា​ច្រើន​គម្រោង​ផង​ដែរ៕