អ្នកឧកញ៉ា ម៉ុង ឫទ្ធី ទំនងបដិសេធការផ្តល់ប្រាក់កម្ចីការប្រាក់ទាបបំផុតរបស់ធនាគារចិនពីក្រុងប៉េកាំង

ជុំវិញ​ឧកញ៉ា

ធនាគារចិន មកពីទីក្រុងប៉េកាំង បានមកទស្សនកិច្ចនិងសិក្សានៅក្រុមហ៊ុន ម៉ុង ឫទ្ធី លើវិស័យកសិកម្ម កសិករឧស្សាហកម្ម កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានឱ្យដឹងថា នាយកគ្រប់គ្រងធនាគារចិនប្រចាំនៅកម្ពុជា បានដឹកនាំគណប្រតិភូក្រោមឱវាទចុះទៅតំបន់អភិវឌ្ឍន៍កសិកម្ម កសិឧស្សាហកម្មកែវផុស ចំការដូងប្រេង ចំការកៅស៊ូ ចំការឈេីហូបផ្លែ រោងចក្រផលិតចំណីសត្វ កសិដ្ឋានចិញ្ចឹមជ្រូក រោងចក្រកែច្នៃស្បែក និងរោងចក្រស្លដែក បន្ទាប់ពីទទូលបញ្ជាពីថ្នាក់ដឹកនាំធនាគារចិនពីទីក្រុងប៉េកាំង។

បើតាមអ្នកឧកញ៉ា លោកនាយកប្រតិបត្តិធនាគារចិន បានវាយតម្លៃខ្ពស់ ដល់ការខិតខំប្រឹងប្រែងរបស់លោកឧកញ៉ាអស់រយៈពេលជិត៣០ឆ្នាំកន្លងមកនេះ ទន្ទឹមនិងនោះលោកបានសន្យាថានិងផ្តល់ប្រាក់កម្ចីការប្រាក់ទាប់បំផុត សម្រាប់យកមកគាំទ្រលេីវិស័យចិញ្ចឹមជ្រូកដេីម្បីប្រគួតប្រជែង ជាមួយតម្លៃជ្រូកដែលនាំចូលមកពីបរទេស។

យ៉ាងណា អ្នកឧកញ៉ាប្រធានអគ្គនាយកក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប រូបនេះ ក៏បានស្នើសុំពិចារណាមេីលបន្តិចសិន ចំពោះការផ្តល់ប្រាក់កម្ចី ដោយសារតែរូបលោកមានអាយុ៦៨ឆ្នំាទៅហេីយ មិនចង់ឱ្យមានជំពាក់បំណុលគេនោះទេ។

ក្រុមហ៊ុនម៉ុង ឫទ្ធី គ្រុបជាក្រុមហ៊ុនវិនិយោគលើវិស័យជាច្រើនជាពិសេសវិស័យកសិកម្មនិងកសិ-ឧស្សាហកម្មដែលមានមាឌធំបំផុតនៅកម្ពុជា។ ថ្មីៗនេះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ទើបតែបានសម្រេចបោះទុនវិនិយោគបន្ថែម ដើម្បីពង្រីកខ្សែចង្វាក់ផលិតកម្មចំណីសត្វនៅកម្ពុជា លើផ្ទៃដីរោងចក្រផលិតចំណីសត្វសរុបរបស់លោកទាំងមុន និងក្រោយ មានប្រមាណ ១៥ហិកតា ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ១០០លានដុល្លារ ក្នុងមួយឆ្នាំ។

រោងចក្រ M’s Pig ទី២នេះ មានទីតាំងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយមានកម្លាំងផលិត៣០តោនក្នុងមួយម៉ោង គិតជាមធ្យម ១៨.០០០តោនក្នុងមួយខែ។

បើតាមអ្នកឧកញ៉ា ម៉ុង ឫទ្ធី រោងចក្រនេះ នឹងជួយបង្កើតបានជាទីផ្សារឲ្យកសិករដឹកកសិផលមកលក់ដោយសេរីមិនចាំបាច់ដឹកឆ្លងដែនយកទៅលក់នៅឯបរទេស ក្នុងចំនួនទឹកប្រាក់ ៤២លានដុល្លារសហរដ្ឋអាមេរិកជារាងរាល់ឆ្នាំ។

ដោយឡែក រោងចក្រទី១ ដែលកំពុងដំណើរការបច្ចុប្បន្នរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប គឺបានប្រមូលទិញកសិផលពីប្រជាកសិករអស់រយៈពេល៤ឆ្នាំកន្លងមកក្នុងទឹកប្រាក់ជាមធ្យម ២១លានដុល្លារសហរដ្ឋអាមេរិក ជារៀងរាល់ឆ្នាំ។

យ៉ាងណាមិញ នៅពេលរោងចក្រផលិតចំណីសត្វថ្មីនេះសាងសង់រួចរាល់នាដើមមឆ្នាំ២០២៣ខាងមុខនេះកសិករនឹងមានទីផ្សារលក់កសិផលសរុបជាមួយរោងចក្រទាំងពីរនេះ ក្នុងទំហំទឹកប្រាក់លើស ៦៣លានដុល្លារសហរដ្ឋអាមេរិក ជារៀងរាល់ឆ្នាំ៕