នាយករដ្ឋមន្រ្តីស្នើឲ្យបំពាក់ឧបរករណ៍មន្ទីរពេទ្យហ្លួងម៉ែ ឲ្យក្លាយជាមន្ទីពេទ្យឯកទេសជំងឺមហារីក

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសឲ្យពិនិត្យឡើងវិញចំពោះមន្ទីរពេទ្យហ្លួងម៉ែ ដែលពេលនេះមិនមានអ្នកជំងឺកូវីដ-១៩ ដោយស្នើឲ្យបំពាក់ឧបរករណ៍មន្ទីរពេទ្យហ្លួងម៉ែ ឲ្យក្លាយជាមន្ទីពេទ្យឯកទេសមហារីកនៅកម្ពុជា។ ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងពេលជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌អន្តរជាតិជ្រោយចង្វា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ថ្លែងក្នុងពិធីនោះ សម្តេច ហ៊ុន សែន បានប្រកាសឱ្យពិនិត្យឡើងវិញចំពោះមន្ទីរពេទ្យហ្លួងម៉ែ ដែលពេលនេះមិនមានអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលទៀតនោះទេ ត្រូវប្រែក្លាយមន្ទីពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យឯកទេស «ជំងឺមហារីក» ដើម្បីសម្រួលដល់ការព្យាបាលប្រជាពលរដ្ឋ កាត់បន្ថយការចេញទៅរកសេវាព្យាបាលនៅក្រៅប្រទេស។

សម្តេច បានលើកឡើងបន្តដូច្នេះថា «កន្លងមកមានប្រជាពលរដ្ឋដែលគាត់មានបញ្ហាមហារីក ហើយគាត់ធ្វើការព្យាបាលនៅឯកជន តែមិនបានជាសះស្បើយ ហើយពេលដែលបញ្ជូនទៅដល់មន្ទីពេទ្យកាលម៉ែតស្រាប់តែករណីធ្ងន់ធ្ងរទៅហើយ ហេតុនេះខ្ញុំសូមឲ្យពិនិត្យឡើងវិញ ធ្វើយ៉ាងណាបំពាក់ឧបករណ៍ព្យាបាលមហារីក ដើម្បីប្រែក្លាយមន្ទីពេទ្យពេទ្យហ្លួងម៉ែជាមន្ទីពេទ្យឯកទេសមហារីកដ៏ធំប្រចាំកម្ពុជាយើង»។

គួរបញ្ជាក់ថា មន្ទីរពេទ្យហ្លួងម៉ែ​មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ត្រូវបាន​រៀបចំ​ឱ្យ​ក្លាយ​ជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩​។ មន្ទីរពេទ្យ​នេះ​មាន​ផ្ទៃដី​ទំហំ​ ១ ​ហិកតា និង​ ៥០ ​អា​ដែល​មាន​អគារ​ទំហំ ២៥ ០០០ ​ម៉ែត្រការ៉េ កម្ពស់​ ៥ ​ជាន់​មាន​ប្រព័ន្ធ​ទឹក ភ្លើង​ល្អ​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​សូទ្បា (solar) ​និង​មាន​ម៉ាស៊ីនភ្លើង​បម្រុង​កម្លាំង ៣៥០ KWA ​បំពាក់​ដោយ​ម៉ាស៊ីន​ផ្លាស់ប្ដូរ​ភ្លើង​ដោយ​ស្វ័យប្រវត្តិ​ទៀតផង​។

មន្ទីរពេទ្យ​នេះ​ដាក់​គ្រែ​សម្រាប់​អ្នកជំងឺ​បាន​ប្រមាណ ៥០០ ​គ្រែ​ ដែល​អាច​រៀបចំ​ទៅតាម​តម្រូវការ​នៃ​ផ្នែក​ផ្សេងៗ​ដូចជា ផ្នែក​សង្គ្រោះបន្ទាន់​បាន ​៨០ ​គ្រែ និង​ផ្នែក​ជំងឺ​ធម្មតា​បាន​ ៤២០ ​គ្រែ​៕