កម្ពុជា ដឹកនាំកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ដើម្បីរកច្រកស្តារសេដ្ឋកិច្ចឡើងវិញ

សង្គម​និង​សេដ្ឋកិច្ច

កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (ASEAN ECONOMIC MINISTERS’ SPECIAL MEETING 2022) ចាប់ផ្តើមហើយ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ នៅសណ្ឋាគារ AYANA Resort & Spa នៃទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នឹងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM Chair)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉ាន សូរស័ក្តិ បានឲ្យដឹងថា កិច្ចប្រជុំពិសេសនេះ ដើម្បីពិភាក្សានិងផ្តោះប្តូរមតិយោបល់រវាងប្រទេសសមាជិកអាស៊ាននីមួយៗ អំពីបញ្ហាតំបន់ និងសាកលថ្មីៗ ដែលកំពុងជះឥទ្ធិពលដោយផ្ទាល់ឬប្រយោលមកលើតំបន់អាស៊ាន ជាពិសេសក្នុងអំឡុងពេលដែលអាស៊ានកំពុងខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញ។

លោករដ្ឋមន្រ្តីបន្ថែមថា កិច្ចប្រជុំបានកត់សម្គាល់ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ (១) ស្ថានភាពសេដ្ឋកិច្ចសកល (២) បច្ចុប្បន្នភាពនៃការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) (៣) ការត្រៀមរបស់អាស៊ានសម្រាប់សន្និសីទរដ្ឋមន្ត្រីលើកទី១២ នៃអង្គការពាណិជ្ជកម្មពិភពលោក (៤) វិធានការនានាផ្នែកបរិស្ថាននិងបម្រែបម្រួលអាកាសធាតុដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម (៥) គំនិតផ្តួចផ្តើមក្នុងទម្រង់ជាគម្រោងអាស៊ាន និង (៦)បញ្ហាផ្សេងៗទៀត៕